image

សូមស្ដាប់ពីដំណើររឿងពិត និងមូលហេតុលម្អិត ដែលឈានដល់ការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ ប្រាកដណាស់ប្រិយមិត្តដែលបានតាមដានហេតុការណ៍ បាញ់ប្រហារបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺពិតជាចង់ដឹងពីមូលហេតុ ក៏ដូចជា ដំណើរដើមទង ដែលនាំឲ្យមានហេតុការណ៍ ដ៏យ៉ាងសាហាវនេះកើតឡើង។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ បណ្ដាញព័ត៌មាន Fresh News បានទទួលរបាយការណ៍ពីសមត្ថកិច្ច ដែលបានបង្ហាញពីការ​រៀបរាប់យ៉ាងច្បាស់ ពីដំណើររឿង និងមូលហេតុលម្អិតដែលឈាន ទៅដល់ការបាញ់ប្រហារខាងលើនេះ។ ខាងក្រោមនេះជាអង្គហេតុលម្អិត ដែលត្រូវបានលោកឧត្តមសេនីយ៍ ហុង វិណុល មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមស៊ើបអង្កេតលើករណីឃាតកម្មនេះ ដាក់ជូនទៅតំណាង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី៖ អង្គហេតុ៖ នៅកំឡុងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឈ្មោះ ជិន ជនជាតិវៀតណាម បានជួបជាមួយមនុស្ស៣នាក់, ទី១៖ ឈ្មោះ ផល ពេ​ញ នាយប៉ុស្តិ៍អូរលែ វរៈនគរបាលការពារព្រំដែនលេខ៦២១ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី, ទី២៖ ឈ្មោះ ទន ធារ៉ា ហៅក្អូន មន្រ្តីប៉ុស្តិ៍អូរលែ វរៈនគរបាលការពារព្រំដែនលេខ៦២១ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី, ទី៣៖ ឈ្មោះ កើត […]

image

ការ​និយម​ទទួលទាន​មី​កញ្ចប់​ញឹកញាប់​ពេក​នាំ​ឲ្យ​ខូច​សុខភាព

បញ្ហា​សុខភាព​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយ​ក្នុងចំណោម​បន្ទុក​ជាច្រើន​ទៀត ចំពោះ​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន។ បន្ទុក​នេះ គឺ​ក្នុង​ពេល​ដែល​សេវា​ថែទាំ​សុខភាព​នៅ​ទន់ខ្សោយ​នៅឡើយ។ ទន្ទឹមគ្នា​នឹង​ភាព​ទន់ខ្សោយ​នៃ​សេវា​ថែទាំ​សុខភាព ដែល​ជា​កត្តា​សង្គម ក៏​មាន​បញ្ហា​ផ្ទាល់ខ្លួន​ដែរ គឺ​ទាក់ទង​នឹង​ការ​បរិភោគ​ចំណីអាហារ។ អាហារ​កញ្ចប់​ដែល​ឆ្អិន​ស្រាប់ គឺជា​អាហារ​ដែល​ពេញ​និយម​សម្រាប់​មនុស្ស​ភាគច្រើន​នៅ​លើ​ពិភពលោក។ ជា​ពិសេស អ្នក​ដែល​រវល់​ការងារ​ខ្លាំង ដូចជា​សិស្សសាលា និង​អ្នក​ដែល​មិន​សូវ​មាន​ពេលវេលា​ចម្អិន​ជា​អាហារ​ជាច្រើន​ទៀត។ មូលហេតុ​សាមញ្ញ ដែល​យើង​ត្រូវ​ជ្រើស​រើស​យក​ចំណី​អាហារ​កញ្ចប់ ដែល​ឆ្អិន​ស្រាប់ ព្រោះ​វា​ជា​ប្រភព​អាហារ​សហ័ស​ទាន់​ចិត្ត នៅ​ពេល​ឃ្លាន។ ទោះ​ជា​ងាយស្រួល​សម្រាប់​ទទួលទាន​បំបាត់​ភាព​ស្រេកឃ្លាន​បាន​រហ័ស​ទាន់​ចិត្ត​យ៉ាង​នេះ​ក្ដី អាហារ​កញ្ចប់​ក៏​ផ្ដល់​ផលវិបាក​ដល់​រាងកាយ​យើង​ដែរ ព្រោះ​អាហារ​កញ្ចប់ ដែល​ត្រូវ​បាន​ផលិត និង​វេច​ខ្ចប់​ដោយ​រោងចក្រ​ទាំងនេះ សុទ្ធតែ​ផលិត​ឡើង​ដោយ​កម្ដៅ​ខ្លាំង ខ្លាញ់ បរិមាណ​គ្រឿងផ្សំ​ច្រើន និង​មាន​ផ្ទុក​សារធាតុ​គីមី​សម្រាប់​ថែរក្សា​គុណភាព​ទុក​ឲ្យ​បាន​រយៈពេល​យូរ​ទៀត​ផង។ ក្នុង​ចំណោម​អាហារ​កញ្ចប់​ដែល​ឆ្អិន​ស្រាប់​រាប់​មិនអស់ មី​ក្រៀម ឬ​មី​កញ្ចប់ គឺជា​ឧទាហរណ៍​មួយ នៃ​អាហារ​ដែល​មនុស្ស​រាប់​លាន​នាក់​ចូលចិត្ត និង​ជ្រើសរើស​ជា​អាហារ​បម្រុង​ទុក​នៅ​ក្នុង​ផ្ទះ ឬ​ពេល​ធ្វើ​ដំណើរ ពីព្រោះ​មី​កញ្ចប់​អាច​ទទួលទាន​ដោយ​ស្រុះ​ទឹក​ក្ដៅ​ក៏បាន ឬ​ទទួលទាន​ក្រៀម​ដោយ​មិនបាច់​ស្រុះ​ទឹក​ក្ដៅ​ក៏បាន។ មី​កញ្ចប់ ត្រូវ​បាន​ទទួល​ជា​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច ហើយ​ពេលខ្លះ ក៏​ជា​អាហារ​ទទួលទាន​លេង​ដែរ។ សំខាន់​មួយទៀត គឺ មី​កញ្ចប់ មាន​តម្លៃ​ថោក។ ហេតុ​នេះ​ហើយ​បានជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​និយាយ​លេង​បែប​កំប្លែង​ថា នៅ​ដើមខែ សេរីមេ ចុង​ខែ​សារ៉េមី ព្រោះ​នៅ​ដើមខែ​ប្រាក់ខែ​ទើបនឹង​បើក​ថ្មីៗ គេ​អាច​ជប់លៀង​ទទួលទាន​អាហារ​ថ្លៃ​បន្តិច មិន​ចាញ់​សេរី​មេ​កើយ​របស់​គេ​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​ដល់​ថ្ងៃ​ចុងខែ​លុយ​ប្រាក់ខែ​ស្បើយ […]

9b136ed0-3866-4bd1-ba95-cf5d6ffb5329

តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿង​លោក អ៊ុំ សំអាន នៅ​ថ្ងៃ​ទី​៩ កុម្ភៈ

តុលាការ​កំពូល​កំណត់​យក​ថ្ងៃ​សុក្រ​ទី​៩ កុម្ភៈ ខាងមុខនេះ​ដើម្បី​បើកសវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំរឿង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។ លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​លោក អ៊ុំ សំអាន ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ការពារ​ឲ្យ​កូន​ក្តី​របស់​លោក​រួចផុត​ការចោទប្រកាន់​ពី​តុលាការ។ ប៉ុន្តែ ការ​សម្រេច​យ៉ាងណា នោះ លោក​ថា គឺ​អាស្រ័យ លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ៖ «ក្នុង​តួនាទី​វិជ្ជាជីវៈ​របស់ខ្ញុំ ខ្ញុំ​ខំ​ឲ្យ​អស់ពី​បច្ចេកទេស​ក្នុង​ការពារ​សិទ្ធិ​របស់​គាត់ (លោក អ៊ុំ សំអាន»។ លោក​មេធាវី ជូង ជូងី ឲ្យ​ដឹង​ទៀត​ថា លោក​គ្មាន​ឯកសារ​បន្ថែម​អ្វី​ទៀត​ទេ សម្រាប់​ការ​តតាំង​ក្ដី​នៅ​តុលាការ​កំពូល​នា​ពេល​ខាងមុខនេះ។ លោក អ៊ុំ សំអាន ជា​អ្នក​ទោស​នយោបាយ​ម្នាក់​ក្នុងចំណោម​អ្នកទោស​ជាច្រើន​នាក់​ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​និង​ចោទប្រកាន់។ លោក​រង​បទ​ចោទ​ចំនួន​ពីរ គឺ​បទ​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្លែងក្លាយ​តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល។ អ្នកតំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខែ​មេសា ឆ្នាំ​២០១៦ ទាំង​នៅ​មាន​អភ័យឯកសិទ្ធិសភា ហើយ​បន្ទាប់ ចាញ់​ក្តី​ទាំង​នៅ​សាលាដំបូង​ក្រុងភ្នំពេញ និង​សាលា​ឧទ្ធរណ៍៕ https://www.rfa.org/khmer/news/law/um-saman-summon-02052018113627.html