image

អ្នក​បឹងកក់ និង​គ្រួសារ​ដាក់​ញត្តិ​សុំ​ដោះលែង​អ្នកស្រី ទេព វន្នី នា​បុណ្យ​ពិសាខ​បូជា

អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។ ប្រជាពលរដ្ឋ​នៅ​បឹងកក់ និង​គ្រួសារ​របស់​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ បាន​នាំគ្នា​ដាក់​ញត្តិ ជាថ្មី​ម្ដង​ទៀត ជូន​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួងយុត្តិធម៌ ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍ ដោះលែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​វិញ ក្នុង​ឱកាស​ពិធីបុណ្យ​ពិសាខបូជា។ មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​មន្ត្រី​ក្រសួងយុត្តិធម៌ បាន​ទទួល​យក​ញត្តិ តែ​មិន​មាន​ការសន្យា​អ្វី​ឡើយ។ ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ និង​គ្រួសារ​របស់​អ្នកស្រី ទេព វន្នី សង្ឃឹម​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួងយុត្តិធម៌ នឹង​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ព្រោះ​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​របស់​តុលាការ ហើយ​ម្យ៉ាងទៀត អ្នកស្រី​ក៏បាន​ជាប់​ពន្ធ​នា​អស់​រយៈពេល​ពីរ​ភាគ​បី នៃ​ទោស​ជាប់ពន្ធនាគារ​សរុប​រយៈ​ពីរ​ឆ្នាំ​កន្លះ​នោះ​ហើយ។ តំណាង​ពលរដ្ឋ​បឹងកក់​អ្នកស្រី ប៉ូវ សោភា លើកឡើង​ថា ពួកគាត់​បាន​យក​ញត្តិ​របស់​អ្នកស្រី ទេព វន្នី […]

image (1)

ព្រះមហាក្សត្រ​រំលឹក​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​ឲ្យ​ជួយ​ពូន​ជ្រំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ព្រះមហាក្សត្រ ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី។ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​ប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នេះ ឲ្យ​ជួយ​បន្ត​ពូន​ជ្រំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មន្ត្រី បក្ស​ប្រឆាំង និង​អ្នកវិភាគ​នយោបាយ​យល់ថា សារ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ឆ្លុះ​បញ្ចាំង​ថា ព្រះអង្គ​បាន​ជ្រាប​ច្បាស់​អំពី​វិបត្តិ​នយោបាយ​សព្វថ្ងៃ។ ព្រះ​រាជបន្ទូល​ដ៏​កម្រ​របស់​ព្រះមហាក្សត្រ​ព្រះបរមនាថ នរោត្តម សីហមុនី បែប​នេះ ខណៈ​ព្រឹទ្ធសភា​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អាណត្តិ​ទី​៤ ក្រោយ​ពី​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​យក​អាសនៈ​របស់​គណបក្ស​នេះ ទៅ​ចែក​ជូន​គណបក្ស​ដទៃ ដែល​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ជូន។ ក្រៅពី​មាន​ព្រះ​រាជបន្ទូល​ទាក់ទង​នឹង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ហើយ ព្រះអង្គ​ក៏​ទាមទារ​ឲ្យ ព្រឹទ្ធសភា​ត្រូវ​ការពារ​យុត្តិធម៌ គោរព​ច្បាប់ និង​សិទ្ធិមនុស្ស ដើម្បី​បង្កើត​ឡើង​នូវ​ភាព​សុខដុមរមនា​យូរ​អង្វែង ក្នុង​សង្គមជាតិ៖ «ព្រឹទ្ធសភា​នីតិកាល​ទី០៤ ត្រូវ​បន្ត​រួម​ចំណែក​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ពូន​ជ្រំ​ប្រជាធិបតេយ្យ ភាវូបនីយកម្ម​សង្គម​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន សំដៅ​ធានា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ផល​ប្រយោជន៍​ទូទៅ​ព្រមទាំង​គុណភាព​នៃ​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន »។ ព្រះ​រាជបន្ទូល​របស់​ព្រះមហាក្សត្រ​បែបនេះ ខណៈ​ព្រះអង្គ​យាង​ជា​អធិបតី​បើក​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​លើកដំបូង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ខណៈ​សហគមន៍​អន្តរជាតិ និង​បក្ស​ប្រឆាំង ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​ជា​ការរៀបចំ​របស់​របប​លោក ហ៊ុន សែន […]

image

លោក ហ៊ុន សែន ថា​ស្ថានភាព​ដី​នៅ​ឆ្នាំ​២០១៨ ឡើងថ្លៃ​មុន​លោក​ជាប់ឆ្នោត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី នៅ​ឆ្នាំ​២០១៨​នេះ មិន​មាន​ជា​បញ្ហា​ចោទ​ដូច​មុនៗ​ឡើយ ដោយសារ​ពលរដ្ឋ​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះ​ឆ្នោត។ ក៏ប៉ុន្តែ​អ្នក​វិនិយោគ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា អះអាង​ថា ការ​វិនិយោគ​ដីធ្លី​នៅ​កម្ពុជា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នោះ​ឡើយ ដោយ​ភាគច្រើន គឺជា​អ្នក​វិនិយោគ​ក្នុងស្រុក។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​កាលពី​អាណត្តិ​មុនៗ តែងតែ​មាន​បញ្ហា​ជាប់​គាំង លក់​មិន​ចេញ ព្រោះតែ​អ្នក​វិនិយោគ​រង់ចាំ​លទ្ធផល​បោះឆ្នោត​ជាតិ ថា​តើ​គណបក្ស​ណា​ជាប់ឆ្នោត​? លោក​អះអាង​ថា ក្រោយ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត​នោះ ដី​ក៏​ចាប់ផ្ដើម​ឡើងថ្លៃ​ភ្លាម៖ «ឆ្នាំ​២០១៨ អាច​ចាត់ទុកថា ជា​ឆ្នាំ​ប្លែក​ខុស​ជាង​ឆ្នាំ​មុនៗ​។ ទោះជា​យ៉ាងណា​សភាពការណ៍​ពេលនោះ ដី​ក៏​នៅ​ទ្រឹង​ដែរ ចាំ​មើល​តើ​អ្នកណា​ឈ្នះ ឬ​ចាញ់ ដល់ពេល​គណបក្ស​ប្រជាជន​ឈ្នះ​ហើយ​ដី​ឡើងថ្លៃ។ ២០១៣ ក៏​អ៊ីចឹង​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ២០១៨​នេះ ដី​មិន​ចុះថ្លៃ​ទេ គឺ​ឡើងថ្លៃ​មុន​បោះឆ្នោត​ទៀត ព្រោះ​គេ​ដឹង​ថា ខ្ញុំ​ពិត​នៅ​ជា​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី […]

44444-3

ចុមគេលេងអីចេសនៀក មើលទៅទំនងដល់ហើយ ដូចនោះដូច (មានវីឌីអូ)

វិឌីអូឃ្លីបមួយនេះត្រូវបានគេថតនៅក្នុងប្រទេសវៀតណាម នៅក្នុងពិធីមង្គលការមួយ។ នៅក្នុងកម្មវិធីនោះ គេក៏មានល្បែងកំសាន្តសប្បាយមួយដែលតម្រូវអោយមានអ្នកលេងមួយគូៗ ធ្វើយ៉ាងណាសប់ប៉ោងៗអោយបែកច្រើនជាងគេគឺជាអ្នកឈ្នះ ប៉ុន្តែវិធីនៃការសប់ប៉ោងៗរបស់គេនោះ ពិតជាដូចការរួមភេទពីខាងក្រោយខ្លាំងណាស់ ពោលគឺអោយខាងស្រីអោនទៅផ្នែកខាងមុខ ហើយទយគូទអោយមកខាងប្រុសជាអ្នកសប់ខ្យល់បំបែកប៉ោងៗ។ ចង់ដឹងថាគេលេងសប្បាយយ៉ាងណា ហើយវាដូចអានោះពិតពិតយ៉ាងណា សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមដើម្បីទស្សនាវីឌីអូពេញ ប៉ុន្តែកុំភ្លេចជួយ Share ម្នាក់មួយផងណា។ វីដេអូ៖ vdo