image (4)

សង្គម​ស៊ីវិល​ថា​ការ​ប្ដូរ​អភិបាល​ខេត្ត​ក្រចេះ​ជា​ការ​ព្រមាន​ដល់​អភិបាលខេត្ត​ផ្សេងទៀត

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ក្រចេះ​របស់​ក្រសួងមហាផ្ទៃ គឺ​ជា​ការព្រមាន​ដល់​អភិបាលខេត្ត​ផ្សេងទៀត ឲ្យ​យកចិត្តទុកដាក់​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ខេត្ត​នេះ ក្រោយ​ពេល​មាន​ផ្ទុះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជុំវិញ​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន រហូត​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​អាជ្ញាធរ ដោយ​ប្រើ​អាវុធ បាញ់រះ​មក​លើ​ពលរដ្ឋ​តវ៉ា និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ខេត្ត​ក្រចេះ បាន​ផុស​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បាន​សរសេរ​លិខិត​អញ្ជើញ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​មួយ​ចំនួន​ឲ្យ​ចូលរួម ផ្ទេរ​តំណែង​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ជំនួស​ដោយ​អភិបាលរង​ខេត្ត​ក្រចេះ លោក វ៉ា ថន ឲ្យ​កាន់​តំណែង​ជា​គណ​បញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អភិបាលខេត្ត។ វិធី​ប្រកាស​តែងតាំង​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា ខាងមុខនេះ ដោយ​មាន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​គណៈ​អធិបតី។ មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា រំពឹង​ថា អភិបាលខេត្ត​ក្រចេះ​ថ្មី នឹង​ពិនិត្យមើល​ករណី​ដែល​ពលរដ្ឋ​ដង្ហោយ​រក​ដំណោះស្រាយ រឿង​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ក្រចេះ និង​បញ្ហា​ប្រឈម​នានា ដែល​ពលរដ្ឋ​កំពុង​រង់ចាំ​ដំណោះស្រាយ​ដោយ​យុត្តិធម៌។ […]

image (3)

ការ​ព្រមាន​របស់​លោក ហ៊ុន សែន រឿង​ដោះដូរ​រដ្ឋមន្ត្រី​អសកម្ម​គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​ប្រជាភិថុតិ

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម សកម្មជន​រងគ្រោះ​ដីធ្លី មើល​ឃើញ ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ថា នឹង​ដក​រដ្ឋមន្ត្រី​អសកម្ម ចេញ​ពី​គណៈរដ្ឋមន្ត្រី​ថ្មី ក្នុង​អាណត្តិ​ទី​៦​ខាងមុខ បើ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ឈ្នះ​ឆ្នោត​ទៀត នោះ គឺជា​ការឃោសនា​រក​សំឡេងឆ្នោត និង​ជា​រឿង​ដដែលៗ ដែល​របប​លោក និង​មិន​អាច​ធ្វើ ទៅ​បាន​នោះ​ទេ។ អ្នក​តាមដាន​សង្គម​នៅ​កម្ពុជា​យល់​ថា ក្នុង​បរិបទ​សង្គម​នយោបាយ នៅ​កម្ពុជា ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​របៀប​ដឹកនាំ បែប​គ្រួសារនិយម បក្សពួកនិយម ដូច​សព្វថ្ងៃ​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ងាយ​ធ្វើ​បាន​តាម​ការ​សន្យា ដែល​ថា ហ៊ាន​ដក​គណៈរដ្ឋមន្ត្រី ដែល​អសមត្ថភាព ចេញពី​របប​លោក​នោះ។ ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន ដោយ​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ និង​អាជ្ញាធរ ក្នុង​របប​លោក ហ៊ុន សែន ហៅ​ការ​បោះ​ថ្ម​ក្ដៅ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដោយ​មិន​ព្រម​ដោះស្រាយ​ឲ្យ​ពលរដ្ឋ ជា​ការ​ខាត​ប្រយោជន៍​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ជនរងគ្រោះ កាន់តែ​អស់​សង្ឃឹម។ […]

image (2)

លោក ហ៊ុន សែន ព្រមាន​ប្រធាន​សហជីព​សកម្ម​ពីរ​រួប​មិន​ឲ្យ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម

លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​មួយ កាលពី​ថ្ងៃ​ទី​អាទិត្យ​ទី​២២ មេសា ជាមួយ​មេដឹកនាំ​សហជីព ហើយ​លោក​បាន​ព្រមាន​មេដឹកនាំ​សហជីព​ពីរ​រូប គឺ​លោក រ៉ុង ឈុន និង លោក អាត់ ធន ដែល​គេ​ស្គាល់​ថា ជា​មេដឹកនាំ​សហជីព​សកម្ម និង​តែងតែ​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​កន្លងមក​នោះ។ ប្រភព​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) បាន​ចុះផ្សាយ នៅ​ថ្ងៃ​ទី​២៣ មេសា ថា លោក ហ៊ុន សែន បាន​ព្រមាន​មិន​ឲ្យ​ប្រធាន​សហជីព​ទាំងពីរ​រូប​នេះ រៀបចំ​ធ្វើ​បាតុកម្ម កូដកម្ម ដោយ​លោក ចោទ​ថា ជា​បាតុកម្ម​នយោបាយ និង​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន លើកឡើង​ថា សហជីព​កំពុងតែ​ជួប​ការ​លំបាក ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ។ លោក​បញ្ជាក់​ថា សហជីព​កម្មករ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច […]

image (1)

ក្រសួង​សេដ្ឋកិច្ច​និង​ប្រៃសណីយ៍​ព្រមាន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដែល​ជំពាក់​បំណុល​ក្រសួង

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​ក្រុម​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​អន្តរ​គណៈកម្មការ​របស់​សភា កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២១០៥។ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា ដាក់​ឱសានវាទ​ឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ដែល​នៅ​មាន​ជំពាក់​បំណុល​ក្រសួង​ទាំងពីរ​នេះ ត្រូវ​ប្រញាប់​សងបំណុល​ទាំងអស់​ឱ្យ​មុន ឬ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨។ សេចក្ដីជូនដំណឹង​របស់​ក្រសួង​ទាំងពីរ​កាលពីដើម​ខែ​មេសា​នេះ បាន​ព្រមាន​ថា ប្រសិនបើ​ក្រុមហ៊ុន​ណា​មិន​ព្រម​សងបំណុល​ឱ្យ​ទាន់​ពេលវេលា​កំណត់​នេះ​ទេ ក្រសួង​នឹង​ចាត់វិធានការ​ប្រកាស​ជា​សាធារណៈ​តាម​សារព័ត៌មាន វិទ្យុ ឬ​ទូរទស្សន៍​ដោយ​ដាក់​ចំ​ឈ្មោះ​ក្រុមហ៊ុន ឈ្មោះ​អភិបាល​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន និង​ចំនួន​ទឹកប្រាក់​ដែល​បាន​ជំពាក់ ព្រមទាំង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដូចជា បង្កក​គណនី​នៅ​ធនាគារ​ពាណិជ្ជ បិទ​ហ្វ្រេកង់ស៍ ព្យួរ ឬ​ដកហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ អាជ្ញាប័ណ្ណ​ហ្វ្រេកង់ស៍​វិទ្យុ ព្រមទាំង​រៀបចំ​សំណុំរឿង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ផង​ដែរ។ តែ​ទោះ​យ៉ាង​ណា​ក្រសួង​មិនបាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន​ដែល​ជំពាក់​បំណុល​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ចំណាត់​ការ​របស់​ក្រសួង​ធ្វើឡើង​តាម​ចំណារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា កន្លងទៅ​នេះ​ដែរ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍ ដែល​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​របស់​របប​លោក ហ៊ុន សែន ប្ដឹង​ម្ចាស់​សារព័ត៌មាន ដឹ ខេមបូឌា […]