b1a4e7d2-c921-4c70-8d03-1f1e8dfcf51a

តំណាងរាស្ត្រ​អូស្ត្រាលី​ថា​លោក​នឹង​នៅ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (មុខ​គេ) និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចុះ​​យន្តហោះ ពី​ការ​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ពលករ​របស់​ប្រទេស​អូស្ត្រាលី លោក លូក ហ្វ័រលី (Luke Foley) បាន​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ជំហរ​រឹង​ម៉ាំ​ថា លោក​នឹង​នៅ​ជាមួយ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ដែល​មាន​គម្រោង​ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ព្រួយបារម្ភ​ចំពោះ ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ដែល​ព្រមាន​ថា លោក​នឹង​តាម​វ៉ៃ​ដល់​ផ្ទះ ប្រសិនបើ​មាន​ការ​ដុត​រូប​ទីងមោង​របស់​លោក។ លោក លូក ហ្វ័រលី បញ្ជាក់​បន្ថែម​ទៀត​ថា លោក​ចង់​ឲ្យ​បាតុករ​ទាំងអស់ ដឹង​ថា ប៉ូលិស​អូស្ត្រាលី​នឹង​ផ្ដល់​ការ​ការពារ​សន្តិសុខ​ដល់​បាតុករ​ចូលរួម តវ៉ា​បាតុកម្ម​ដោយ​អហិង្សា។ កាលពីដើម​សប្ដាហ៍​នេះ សមាជិកសភា​អូស្ត្រាលី ពី​ខាង​គណបក្ស ពលករ លោក ម៉ាក់ បាត់លើរ (Mark Butler) ថ្លែង​ថា ក្រុម​តំណាងរាស្ត្រ របស់​លោក បាន​នាំគ្នា​សរសេរ​ញត្តិ​មួយ ទៅកាន់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក […]

image (6)

គម្រោង​អភិវឌ្ឍន៍​តាម​ដង​ទន្លេ​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ផ្សោត និង​សន្តិសុខ​ស្បៀង

កូន​ផ្សោត​ឈ្មោល​មួយ​ក្បាល​ទម្ងន់ ៩​គីឡូក្រាម ត្រូវ​សហគមន៍​ប្រទះ​ឃើញ​ងាប់ និង​ស្រង់​ឡើង​គោក​នៅ​ឃុំព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០១៨។ សហគមន៍​អេកូទេសចរ ឃុំ​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អង្គការ WWF បាន​យក​សព​កូន​ផ្សោត​មួយ​ក្បាល ដែល​ទើប​ស្លាប់​ពី​ពេល​ថ្មីៗ​នេះ ទៅ​ពិនិត្យ​រក​មូលហេតុ​នៅ​ខែត្រ​ក្រចេះ និង​ពុំ​ទាន់​បង្ហាញ​លទ្ធផល​នៅឡើយ​ទេ។ ពួកគាត់​អង្កេត​ឃើញ​ថា ទឹកទន្លេ​មេគង្គ​នៅ​អន្លង់​អភិរក្ស​ផ្សោត ឆ្នាំនេះ​ស្រក​ខ្លាំង​ខុសធម្មតា បង្ក​ការ​លំបាក​ដល់​ការស្វែងរក​ចំណី​ចាប់​ត្រី​ជា​អាហារ​របស់​ផ្សោត ធ្វើ​ឲ្យ​សត្វ​ផ្សោត​នៅ​តំបន់​នោះ​លំបាក​រស់នៅ។ សហគមន៍​អេកូទេសចរព្រះ​រំកិល​ចាត់​ទុក ការ​ស្លាប់​កូន​ផ្សោត​មួយ​ក្បាល នៅ​អន្លង់​អភិរក្ស​ឈើទាល គឺជា​ប្រផ្នូល​អាក្រក់​មួយ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ ត្បិត​ពលរដ្ឋ ភាគច្រើន រក​ប្រាក់​ចំណូល​បាន​ពី​វិស័យ​ទេសចរ មកពី​ការ​ទស្សនា​ផ្សោត។ គណៈកម្មការ​អេកូទេសចរ​ព្រះ​រំកិល លោក ផយ វណ្ណា សម្ដែង​ការ​សោកស្ដាយ ពី​ការ​ស្លាប់​របស់​កូន​ផ្សោត​មួយ​ក្បាល​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​លោក​ចាត់ទុកថា ឥទ្ធិពល​នៃ​ការអភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដនសាងហុង នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​សហគមន៍ និង​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​តាម​ដង​ទន្លេ​មេគង្គ។ លោក​កត់សម្គាល់​ថា ក្រោយ​ពី​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​នៅ​ក្បែរ​នោះ បង្ក​ឲ្យ​ផ្សោត​ជ្រួលច្របល់ និង​តែងតែ​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែទឹក​ខាងលើ និង​ធ្វើដំណើរ​ចុះ​មក​ទីតាំង​ដើម​វិញ នៅ​ពេល​ដែល​ក្រុមហ៊ុន​ផ្អាក​ការ​សាងសង់។ លោក​ថា នៅ​ពេល​ដែល​សត្វ​ផ្សោត​បន្លាស់​ទី​ទៅ​រស់នៅ​កន្លែង​ថ្មី មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន ដែល​ចង់​ទស្សនា​ផ្សោត​នៅ​អន្លង់​ឈើទាល […]

image (5)

ពលរដ្ឋ​តវ៉ា​នៅ​ក្រចេះ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ទោះ​អាជ្ញាធរ​អះអាង​ថា​បាញ់រះ​ទៅលើ

សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។ ពលរដ្ឋ​តវ៉ា​ជម្លោះដីធ្លី​នៅ​ខេត្ត​ក្រចេះ ត្រូវ​របួស​គ្រាប់​កាំភ្លើង ទោះបីជា​អាជ្ញាធរ​របប​លោក ហ៊ុន សែន អះអាង​ថា សមត្ថកិច្ច​បាន​បាញ់រះ​ទៅលើ​មេឃ​ប៉ុណ្ណោះ ក្នុង​ពេល​បង្ក្រាប​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ កាលពី​ថ្ងៃ​ទី០៨ ខែ​មីនា កន្លង​ទៅ​នេះ។ មិន​ត្រឹម​តែ​មាន​ពលរដ្ឋ ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​ប៉ុណ្ណោះ​ទេ សាក្សី​រស់​ដែល​ឃើញ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​នេះ អះអាង​ថា ពិត​ជា​មាន​មនុស្ស​ស្លាប់។ រូបភាព​នៃ​អ្នក​ត្រូវរបួស ដោយ​គ្រាប់កាំភ្លើង ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​ជា​បន្តបន្ទាប់ តាំង​ពី​ក្រោយ​កើតហេតុ ដែល​កងកម្លាំង​ប្រដាប់អាវុធ បាញ់​បង្ក្រាប​ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​នៅ​ស្រុក​ស្នួល​នោះ។ ជនរងគ្រោះ​ទាំងនោះ រួមមាន​អ្នក​ត្រូវ​គ្រាប់​ក្រហូង​ជ្រៅ​លើ​ភ្លៅ​ខាងឆ្វេង ផ្នែក​ខាងក្រោយ​ក្រោម​កំប៉េះគូទ ជនរងគ្រោះ​ត្រូវរបួស​មុត​ក្រហូង​ជ្រៅ​លើ​កំប៉េះគូទ​ខាងឆ្វេង និង​ជនរងគ្រោះ ត្រូវរបួស​លើ​ភ្លៅ​ខាង​ស្ដាំ ក្បែរ​ក្រលៀន ជាដើម។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​អ្នក​តវ៉ា នៅតែ​អះអាង​ថា ពិត​ជា​មាន​មនុស្ស​ស្លាប់ ដោយសារ​គ្រាប់កាំភ្លើង​បាញ់រះ ទៅលើ​ពួកគាត់​ពិតមែន។ លោក​ថែមទាំង​អះអាង ថា យ៉ាង​ហោច​ណាស់ ក៏​លោក​បាន​ឃើញ​ពលរដ្ឋ​ពីរ​នាក់ ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ពោះ​ធ្លាយ​ដល់​ខ្នង ហើយ​ម្នាក់ទៀត​ត្រូវ​គ្រាប់កាំភ្លើង ចំ​គល់​ដោះ ធ្លាយ​ដល់​ខ្នង​ដែរ ដែល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែង ក្នុង​ថ្ងៃ​កើត​ហេតុ​នោះ។ […]

image (4)

លោក ស ខេង សន្យា​ស៊ើបអង្កេត​បន្ថែម​ករណី​សមត្ថកិច្ច​បាញ់​ពលរដ្ឋ​នៅ​ក្រចេះ

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង សន្យា​ថា នឹង​បើក​ការស៊ើបអង្កេត​បន្ថែម​លើក​ករណី​ផ្ទុះ​អំពើហិង្សា រហូត​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី​លោក ផាត សុផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ​របស់​ក្រសួង​មហាផ្ទៃ ចុះផ្សាយ​កាលពី​ថ្ងៃ​១២ ខែ​មីនា ថា លោក ស ខេង បាន​ទទួល​របាយការណ៍​បឋម​មួយចំនួន អំពី​ព្រឹត្តិការណ៍​នៅ​ខេត្តក្រចេះ​ដែរ ប៉ុន្ដែ​លោក​បាន​ចាត់​ក្រុម​ការងារ​ពី​ក្រសួងមហាផ្ទៃ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម ទៅ​លើ​ករណី​ដែល​កើតឡើង​នៅក្នុង​ខេត្ត​នេះ ហើយ​មក​ដល់​ពេល​នេះ​លោក ស ខេង ក៏​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ក្រុមការងារ​ដែល​លោក​បាន​បញ្ជូនទៅ​នោះទេ។ កាលពី​រសៀល​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៨ ក្រុម​យោធា​ខេត្តក្រចេះ​បាន​នាំ​បាញ់រះ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ធ្វើបាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៧៦A នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​តវ៉ា​ករណី​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​របស់​វៀតណាម​ដែលមាន​ផ្ទៃដី​ទំហំ​ជិត​១​ម៉ឺន​ហិកតារ ប៉ះពាល់​ដល់​ដីធ្លី​របស់​ពលរដ្ឋ​ជាង ៥​រយ​គ្រួសារ។ ក្រោយ​ហេតុ​ការផ្ទុះអាវុធ​នេះ​ភ្លាម​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​អាង​ថា ការបាញ់រះ​របស់​សមត្ថកិច្ច​នោះបាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ ជាង​១០​នាក់​ទៀត​របួស […]