fn-2018-03-12-16-08-49-2

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-អឺរ៉ុបលើកទី១០ នៅក្រុងប្រុយហ្សែល រយៈពេល៣ថ្ងៃ បានចាប់ផ្តើមហើយ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១០ ដែលមានរយៈពេល៣ថ្ងៃ នៅក្រុងព្រុយហ្សែល បានចាប់ផ្តើមហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ហើយកិច្ចប្រជុំនេះ នឹងបញ្ចប់នៅថ្ងៃទី១៤ មីនា។ បើតាមលោក ឌីម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំនៅទីក្រុងប្រុយហ្សែល ដែលជាទីស្នាក់ការកណ្តាលនៃសហគមអឺរ៉ុប​ គឺចាប់ផ្តើមតាមការគ្រោងទុក។ ក្នុងថ្ងៃទី១​ នៃកិច្ចប្រជុំនេះ មានសេចក្តីថ្លែងបើករបស់សហប្រធាន លោក P. Amilhat ជាភាគីអឺរ៉ុប និងលោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ជាភាគីកម្ពុជា និងជាប្រធានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា៕ ប្រភព៖ FN

fn-2018-03-12-15-48-40-0

រឿងអាស្រូវផ្លូវភេទនៃមន្ត្រីក្រោមឱវាទ «កំពុងអូសប្រជាប្រិយភាព​ លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់…»

(សេអ៊ូល)៖ ខណៈដែលស្ថានការណ៍​នៅឧបទ្វីបកូរ៉េ​ កំពុងមានភាព​វិជ្ជមាន​ទៅមុខ កម្រិតប្រជាប្រិយភាព​របស់​ប្រធានាធីបតី​កូរ៉េខាងត្បូង​ លោក មូន ជែអ៊ីន បែរជាបានដាំដូងចុះ​ទៅវិញ​កាលពី​សប្តាហ៍មុន គឺដោយសារតែ​បញ្ហាចម្រូសចម្រាស​កាន់តែខ្លាំង​ឡើង ជុំវិញរឿង​អាស្រូវ​​ផ្លូវភេទ​នៃមន្រ្តីមួយចំនួន​នៅក្នុងគណបក្សកាន់​អំណាចរបស់លោក។ នេះបើតាមលទ្ធផល​ស្ទង់មតិប្រចាំ​សប្តាហ៍មួយ ដកស្រង់ដោយ​ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។ យោងតាមការស្ទង់មតិ​របស់ក្រុមហ៊ុនស្រាវជ្រាវ Realmeter សំឡេងគាំទ្រ​របស់លោក មូន ជែអ៊ីន កាលពីសប្តាហ៍​មុននៅត្រឹម ៦៥.៨​ភាគ​រយ ពោលគឺថយចុះជិត​មួយភាគរយ​ពីអាទិត្យមុន​មួយទៀត ដោយលទ្ធផល​បានយោងទៅតាម​អ្នកចូលរួមចំនួន ២,៥០២នាក់ ធ្វើឡើង​កាលពី​ចាប់ពីថ្ងៃចន្ទដល់​ថ្ងៃសុក្រសប្តាហ៍​កន្លងទៅ។ គួរជម្រាបថា អត្រា​គាំទ្ររបស់ លោក មូន បានធ្លាក់ចុះ​បន្តិចបន្តួច នៅចំពោះមុខការ​ចាប់លេចឡើង​ នៃសញ្ញាវិជ្ជមាន ​ក្នុងស្ថានការណ៍​​នៅ​ឧបទ្វីបកូរ៉េ ដោយសារតែ​អំពើបៀតបៀន​ ក៏ដូចជាហិង្សាផ្លូវភេទ ដែលបង្កឡើង​ដោយក្រុមអ្នក​នយោបាយ នៅក្នុងប្លុកក្រុម​អ្នកសេរី​និយម៕ ប្រភព៖ FN

h.e_tea_banh

លោក​ ទៀ បាញ់ ថា​ករណី​នៅ​ខេត្ត​ក្រចេះ​ជា​ការ​វាយ​ប្រហារ​លើ​បក្ស​ប្រជាជន

លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ ក្រោយ​ពី​មាន​ករណី​ផ្ទុះ​អំពើ​ហិង្សា​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​សមត្ថកិច្ច នៅ​ឃុំ ​២​ធ្នូ​ ក្នុង​ស្រុក​ស្នូល ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក ក្រៅ​ពី​ទាត់​ចោល​នូវ​រាល់​ព័ត៌មាន​ដែល​ថា​មាន​មនុស្ស​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​នេះ អាជ្ញាធរ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​ទម្លាក់​កំហុស​ទាំង​ស្រុង លើ​ពលរដ្ឋ​អ្នក​តវ៉ា។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ លោក​ទៀ បាញ់ បាន​ថ្លែង​នៅ​ថ្ងៃ​ម្សិល​មិញ​ដែរ​ថា នេះ​ជា​រឿង​តូច​ ដែល​គេ​យក​មក​ធ្វើ​ជា​រឿង​ធំ ហើយ​វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​ទៀ បាញ់ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ពី​ខេត្ត​កំពង់ឆ្នាំង​ថា ដោយ​សារ​នេះ គឺ​ជា​រដូវកាល​ដែល​គេ​ត្រូវ​ស្វែង​រក​គាំទ្រ ដូច្នេះ​ទើប​មាន​ការ​បំភ្លៃ​ព័ត៌មាន​ពី​ចំនួន​មនុស្ស​ស្លាប់ និង​របួស ក្នុង​ហេតុការណ៍​នៅ​ខេត្ត​ក្រចេះ កាល​ពី​សប្តាហ៍​មុន មក​ធ្វើ​ជា​រឿង ដើម្បី​វាយ​ប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ តាម​លោក​ ទៀ បាញ់ នេះ​គឺ​ជា​រឿង​តូច​តាច​សោះ។ ការ​លើក​ឡើង​របស់​លោក ទៀ បាញ់​នេះ ​ទំនង​ជា​ចង់​ឌឺ​ដង ទៅ​កាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗ ក្រោយ​ពេល​ហេតុការណ៍​នោះ ​ ​ដោយ​បាន​​ថ្កោល​ទោស​ ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ​បាន​បង្រ្កាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ […]

Capture

ជនជាតិ​ចិន ដែល​ចូលមក​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ធ្វើ​សកម្មភាព​ល្មើស​ទ្រង់ទ្រាយ​ធំ​

ខេត្ត​ព្រះសីហនុ​៖ មន្ត្រីនគរបាល​បានអោយដឹងថា ជនជាតិ​ចិន ប្រើប្រាស់​អាវុធ​បង្ក​ការអុកឡុក វាយតប់​គម្រាម​សម្លាប់​បុគ្គលិក​ខ្មែរ និង បង្ខំ​ឲ្យធ្វើ​កិច្ចសន្យា​ជំពាក់​លុយ ៦០០០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​សមត្ថកិច្ច​នគរបាល ខេត្ត បង្ក្រាប​បាន​ចាប់ខ្លួន​។​ ​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ លោក​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សហការី បើក​ការស៊ើបអង្កេត បង្ក្រាប​បាន​ទាំងស្រុង ករណី​ជនជាតិ​ចិន មាន​ការប្រើប្រាស់​អាវុធ បង្ក​ការអុកឡុក​វាយតប់ គម្រាម​សម្លាប់​បុគ្គលិក​ខ្មែរ និង បង្ខំ​ឲ្យធ្វើ​កិច្ចសន្យា ជំពាក់​លុយ​៦០០០ ដុល្លារ​សហរដ្ឋអាមេរិក​។​ ​របាយការណ៍​ផ្តល់ជូន​ដោយ លោក​ឧត្តមសេនីយ៍ត្រី កុល ផា​លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ និង លោក​វរសេនីយ៍ទោ ហ៊ី សុខលី នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឲ្យដឹងថា រឿងហេតុ​ដំបូង បាន​កើត​ឡើង​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មកម្ល៉េះ​។ កាល​នោះ​ថៅកែ​ចិន​ឈ្មោះ ឌី​ង ស៊ី​ហ្កាង បើក​មុខរបរ​ជួល​ម៉ូតូ​ទឹក និង​អូប័រ តែ​មិន​រីកចម្រើន ក៏​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​ទុក​មធ្យោបាយ​ម៉ូតូ​ទឹក និង​អូប័រ ឲ្យ​បុគ្គលិក​ខ្មែរ​ម្នាក់ ឈ្មោះ […]