fn-2018-03-09-23-54-04-0

ពិតជាអស្ចារ្យ Facebook សម្តេចតេជោ ហ៊ុន សែន ជាប់ក្នុងលំដាប់ TOP 10 លើពិភពលោកជាមេដឹកនាំមាន​ចំនួនអ្នកស្រឡាញ់​ចូលចិត្តច្រើនបំផុត

(ភ្នំពេញ)៖ យោងតាមគេហទំព័រ socialbakers.com បានបង្ហាញនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ឲ្យដឹងថា បណ្តាញទំនាក់ទំនងសង្គម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្ថិតជាប់ក្នុងលំដាប់ TOP 10 លើពិភពលោក ជាមេដឹកនាំមានចំនួនអ្នកស្រឡាញ់ចូលចិត្តច្រើនជាងគេបំផុត (Like) ។ Facebook លំដាប់ TOP 10 នេះបានបង្ហាញពីលេខរៀងដូចជា ទី១៖ អតីតប្រធានាធិបតីអាមេរិក Barak Obama, ទី់២៖ នាយករដ្ឋមន្រ្តីឥណ្ឌា និងទី៣៖ ប្រធានាធិបតី ដូណាល់ ត្រាំ, ទី៤៖ ព្រះមហេសីនៃស្តេចប្រទេស Jordan…. រហូតដល់ទី១០​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការស្ថិតជាប់នៅក្នុងលំដាប់ TOP 10 នៃបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ គឺដោយសារការកើនឡើងយ៉ាងគំហុគនៃការគាំទ្រ (Like) យ៉ាងខ្លាំងពីប្រជាជនទាំងក្នុង និងក្រៅប្រទេស។ ទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលសព្វថ្ងៃមានជាង៩លាន Like ត្រូវបានគេមើលឃើញថា […]

Smith-with-Human-Right-Committee

កម្ពុជា​និង UN ខ្វែង​គំនិត​គ្នា​លើ​​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា

​ប្រតិភូ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​ដឹកនាំ​ដោយ​លោកស្រី រ៉ូណា ស្ម៊ីត ជួប​​មន្ត្រី​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​កាលពីម្សិលមិញ។ រូបថត បែន សុខហ៊ាន ភ្នំពេញៈ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​តំណាង​អង្គការ​សហប្រជាជាតិ​ចោទ​រដ្ឋាភិបាល​ថា «​បង្កើត​ច្បាប់ ដើម្បី​គ្រប់គ្រង​អំណាច​» ខណៈ​ដែល​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​ផ្លូវច្បាប់​ដែល​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ដើម្បី​ «​បំបិទ​មាត់​» ​អ្នក​ដែល​មាន​មតិ​មិន​ស្រប​នឹង​រដ្ឋាភិបាល​។ ប៉ុន្តែ​គណៈកម្មការ​សិទ្ធិមនុស្ស​ថា រដ្ឋាភិបាល​កំពុង​ «​ដើរ​លើ​ផ្លូវ​ត្រូវ​»​។ ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​ដែល​ធ្វើ​ឡើង​ជាង​ ២ ​ម៉ោង​នាទី​ស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រវាង​ប្រតិភូ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​ដឹកនាំ​ដោយ​លោកស្រី រ៉ូណា ស្ម៊ីត និង​មន្ត្រី​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​លោក កែវ រ៉េមី បញ្ជាក់​ថា ភាគី​ទាំង​ ២ ​បាន​ខ្វែង​គំនិត​គ្នា​។ លោក រ៉េមី ថ្លែង​ថា​៖ «​យើង​បាន​ជជែក​គ្នា​ច្រើន​ ប៉ុន្តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ច្រើន​។ ពីព្រោះ​ក្នុង​វិស័យ​សិទ្ធិមនុស្ស ខ្ញុំ​បាន​ជម្រាប​ជូន​គាត់​ថា យើង​ទទួល​ស្គាល់​តួនាទី​របស់​គាត់​។ តួនាទី​របស់​គាត់ គាត់​ការពារ​សិទ្ធិមនុស្ស …​ឲ្យ​តែ​បញ្ហា​ប៉ះពាល់​ដល់​ក្រុម​ណា ក្រុម​តូច ក្រុម​ធំ ក្រុម​ស្អី​ក៏ដោយ ប៉ះពាល់​ជ្រុង​ណា​មួយ​សិទ្ធិមនុស្ស​ស្រែក​ហើយ​»​។ លោក រ៉េមី បន្ត​ថា​លោក​បាន​ពន្យល់​ប្រាប់​លោកស្រី​ ស្ម៊ីត ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​កម្ពុជា​មិនមែន​ជា​រឿង​អាក្រក់​ទេ ហើយ​ថា​តួនាទី​របស់​រដ្ឋាភិបាល​ខុស​ពី​ការ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោកស្រី​។ រដ្ឋាភិបាល​គ្រប់គ្រង​ប្រទេស​មួយ បើ​សិន​ជា​ចង់​ការពារ​មនុស្ស​ចំនួន​ធំ​ណា​មួយ​ត្រូវ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​។ «​ខ្វែង​គំនិត​ចំណុច​ច្រើន ទាក់ទង​ទៅ​នឹង​ច្បាប់ […]