31-11-1024x576

គួរអោយគោរព!!!ឧកញ៉ា ម៉ុង ឬទ្ធី សុខចិត្តជិះពីឆ្ងាយមកកាត់ចំណងដៃ កូនកម្មករយាមទ្រុងទា!

ក្រុងព្រះសីហនុ៖ លោកឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី ដែលមានចិត្តសប្បុរស និងអត្តចរិត មិនចេះប្រកាន់ ធ្វើអោយមានការកោតសរសើរ និងការគោរពស្រលាញ់ខ្លាំងពីសំណាក់មហាជន។ ជាក់ស្តែងកាលពីថ្ងៃ​អាទិត្យ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៧​ លោកឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បាននាំ​ភរិយា​ និង​កូនៗប្រសារ​មកចូលរួម​ក្នុងពិធី​កាត់ចំណងដៃ​កូនៗ​របស់កម្មករ​យាមទ្រុងទា​ និង​ចំការ​ឈើហូបផ្លែ​ ។ ម្មវិធីនេះត្រូវចំណាយទឹកប្រាក់អស់ចំនួន200.000៛ លោកឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានចំណាយទាំងអស់ ហើយលោកឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី និងភារិយា មិនប្រកាន់ខ្លួនអង្គុយបៀរជាមួយកម្មករយាមទ្រុងទារទៀតផង ។ គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី មួយ របស់ឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី ទេ គេតែងតែសង្កេតឃើញថាលលោកឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី តែងតែធ្វើទង្វើដ៍សប្បុរសនេះជាច្រើនកន្លងមកហើយ។ ប្រភព៖ khliker