2018-03-06t091909z_1851908290_rc12ba4a7d00_rtrmadp_3_britain-russia

អង់គ្លេស៖ អតីតភ្នាក់ងារចារកិច្ច ត្រូវ​ថ្នាំពុលម្យ៉ាង​ ជា​សារធាតុដ៏កម្រ គឺ​មានតែ​រដ្ឋ​ទេ ទើប​អាចមាន​លទ្ធភាព​​ផលិត​បាន

មានអាយុ៦៦ឆ្នាំ លោក សែកហ្គីយ ស្គ្រីប៉ាល់ ជាអតីតភ្នាក់ងារចារកិច្ចរុស្ស៊ី ពាក់សក្តិវរសេនីយ៍ឯក តែបានលួចធ្វើការឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។ នៅឆ្នាំ២០០៦ រុស្ស៊ីចាប់រូបលោក និងកាត់ទោសឲ្យជាប់គុក ចំនួន១៣ឆ្នាំ ពីបទក្បត់ជាតិ ។ លោក សែកហ្គីយ ស្គ្រីប៉ាល់ និង​កូន​ស្រី បាន​ទទួល​រង​សារធាតុ​គីមី​ពុល​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ខួរ​ក្បាល ហើយ​សារធាតុបែបនេះអាច​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​មាន​ប្រសិទ្ធភាព។ ថ្នាំពុល​​នេះ គឺត្រូវ​គេ​ចាត់​បញ្ចូល​ជា​ប្រភេទ​សារធាតុ​ពុល​កម្រ​ ដែល​គេ​​​​ប្រើ​នៅ​ក្នុង​សង្គ្រាម​ស៊ីរី កាល​ពី​ឆ្នាំមុន។ វា​ជា​សារធាតុ​ពុល​ត្រូវ​ហាមឃាត់ ដូចជា​​ថ្នាំពុល​VX ដែល​គេ​បាន​ប្រើ​យកទៅ​សម្លាប់​លោក គីម ជុងណាម បងប្រុស​ប្រមុខ​រដ្ឋ​កូរ៉េ​ខាង​ជើង នៅប្រទេសម៉ាឡេស៊ី។ គេ​ជឿជាក់ថា​គឺ​មានតែរដ្ឋតែប៉ុណ្ណោះ ដែលអាចមានលទ្ធភាព និងសមត្ថភាពផលិតថ្នាំពុល​នេះ​​បាន​។ ព័ត៌មាន​ទាំង​នេះ គឺ​ជាការ​បញ្ជាក់​របស់មេប៉ូលីស​ប្រឆាំង​ភេរវកម្ម​អង់គ្លេស និង​លោកស្រី Amber Rudd រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេ​ស​។​ នៅ​មុខ​សភាអង់គ្លេស ពីថ្ងៃព្រហស្បតិ៍​ លោកស្រីរដ្ឋមន្ត្រី​មហាផ្ទៃ​ សុំ​មិន​សន្និដ្ឋាន​ ឬ​មិន​ចោទប្រកាន់​ទៅ​ខាង​ណា​ទេ ដោយ​ទុកឲ្យ​ក្រុម​ប៉ូលីស​ជំនាញ ​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់​ចត់​ជាមុន​សិន។ កាលពីថ្ងៃអង្គារ ​រដ្ឋាភិបាល​អង់គ្លេស បាន​បញ្ជាក់​ថា បើ​ការ​ស៊ើប​អង្គេត រកឃើញថា រដ្ឋ​ឬ​បុគ្គលណា​នៅ​ពីក្រោយអំពើនេះ គឺនឹងត្រូវ​ទទួល​​ការ​ឆ្លើយតប​វិញ យ៉ាង​តឹង​រឹង […]

2018-02-13t164029z_471104518_rc1abbe3c400_rtrmadp_3_france-politics_0

បារាំង​គ្រោង​ដាក់ទណ្ឌកម្ម​សហគ្រាស​ដែល​មាន​គម្លាត​ប្រាក់បៀវត្សរ៍​រវាង​ស្រ្តី​និង​បុរស

លោកស្រី ម៉ាឡែន ស្ហ៊ាប៉ា (Marlène Schiappa) រដ្ឋលេខាធិការ​ទទួល​បន្ទុក​សិទ្ធិស្រ្តីបារាំង នៅ​បារាំង​​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​ប៉ាន់ស្មានថា រវាង​បុរស និង​ស្រ្តី ដែល​​ធ្វើការ​ក្នុង​មុខងារ​ប្រហាក់ប្រហែលគ្នា ស្រ្តី​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ទាបជាង​បុរស គិតជា​មធ្យម​រហូតដល់​ទៅ​ប្រមាណ​ជា ៩%។ រដ្ឋាភិបាល​បារាំង ឆ្លៀត​ក្នុង​ឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨មីនានេះ បាន​ប្រកាស​ចាត់វិធានការ​យ៉ាងតឹងរ៉ឹង ដោយ​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុនសហគ្រាស​​ណា ដែល​មិនខ្នះខ្នែង​កាត់បន្ថយ​គម្លាត​ប្រាក់​បៀវត្សរ៍​នេះ។ គម្លាត​ប្រាក់​បៀវត្សរ៍ ៩% ​រវាង​ស្រ្តី​និង​បុរស នៅ​ក្នុង​ប្រទេស​បារាំង​ នាពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​គេ​រកឃើញ​ថា​ជា​គម្លាតដែល​មិន​មាន​មូលដ្ឋាន​លើ​កត្តា​សមហេតុផល​ណា​ទាំងអស់ ពោលគឺ មិនមែន​គម្លាត​ដោយសារ​សញ្ញាបត្រ, សមត្ថភាព, ការទទួលខុសត្រូវ ឬ​ក៏​​​ពេលវេលា​និង​ទំហំការងារ។ កាលពីពេលកន្លងមក បារាំងក៏​​ធ្លាប់​​បាន​បង្កើត​ច្បាប់​ជាច្រើន​មកហើយ​ដែរ ដើម្បី​ព្យាយាម​លុបបំបាត់​គម្លាត​ប្រាក់បៀវត្សរ៍​នេះ ក៏ប៉ុន្តែ មិនមាន​ប្រសិទ្ធភាព ដោយ​សារតែ​ច្បាប់ទាំងនេះ​មិន​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង នៅ​តាម​​សហគ្រាស។ ហេតុដូច្នេះហើយ​បាន​ជា​នៅថ្ងៃ​នេះ រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ឲ្យដឹង​ពី​វិធានការ​ថ្មី តាមរយៈ​ការ​បង្កើត​នូវ​យន្តការ​តាមដាន​​គម្លាត​ប្រាក់បៀវត្សរ៍​នៅ​តាម​ក្រុមហ៊ុន​សហគ្រាស។ យន្តការ​តាមដាន​នេះ​នឹង​ត្រូវ​ធ្វើ​តាមរយៈ​កម្មវិធី​កុំព្យូទ័រ​ ដែល​នឹង​ត្រូវ​ដំឡើង ចាប់ពីពេលនេះ រហូត​ទៅដល់​ឆ្នាំ២០១៩​ខាងមុខ ​នៅ​តាម​បណ្តា​សហគ្រាស​ទាំងអស់ ដែល​មាន​បុគ្គលិក​ចាប់ពី ៥០នាក់​ឡើងទៅ។ យន្តការ​នៃ​ការ​តាមដាន​គម្លាត​ប្រាក់បៀវត្សរ៍​នេះ​នឹង​ត្រូវ​ធ្វើ​ដោយ​គិត​ទៅលើ​លក្ខណៈវិនិច្ឆ័យ​មួយ​ចំនួន (រួមមាន​ដូចជា សញ្ញាបត្រ អាយុ និង​អតីតភាព​ការងារ ជាដើម) ដែល​នឹង​ត្រូវ​​កំណត់​រួមគ្នា​ជាមួយ​សហជីព​តំណាង​នយោជិក និង​​សហជីព​តំណាងនយោជក។ […]

fn-2018-03-08-17-33-27-4

TOP NEWS: អភិបាលខេត្តក្រចេះ ប្រកាសថា ករណីផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋ នៅស្រុកស្នួល មិនមានអ្នកស្លាប់ ដូចការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នោះទេ

(ក្រចេះ)៖ លោក ស ចំរុង អភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះថា ករណីផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋ នៅឃុំ២ធ្នូ ស្រុកស្នួល មិនមានអ្នកស្លាប់ ដូចការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នោះទេ។ សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីបំបែកការតវ៉ា និងការប្រមូលផ្ដុំបិទផ្លូវជាតិ។ អំពើហិង្សាដែលខាងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ អះអាងថា ប្រើកាំបិត ចំពាមប្រើគ្រាប់ដែក និងកាំភ្លើងកែច្នៃ រីឯកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានអាវុធនៅក្នុងដៃនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រឹត្ដិការណ៍នេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណងតូចៗរបស់ពួកគាត់ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។ លោក ស ចំរុង អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ករណីនេះ មិនបានបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ […]

shoting_0

អាជ្ញា​ធរ និង​​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ថា ពុំ​មាន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ខេត្ត​ក្រចេះ​នោះ​ទេ​

ពល​រដ្ឋ​និង​អាជ្ញា​ធរ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​ ៨ ខែ​មីនា។ រូប​ថត សហការី​ ក្រចេះៈ អាជ្ញា​ធរ និង​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ បាន​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​ក្នុង​ការ​តវ៉ា​រឿង​ដី​ធ្លី​របស់​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​​នៅ​ថ្ងៃ​ទី ៨ ខែ​មីនា​នេះ​ទេ។ លោក គៀត ច័​ន្ធ​ថារិទ្ធ អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​ថ្លែង​​ថា ៖«តាម​របាយ​ការណ៍​ដែល​ខ្ញុំ​ទទួល​បាន ពីស្នង​ការ​ខេត្ត​ក្រចេះ ព្រឹក​មិញ គឺមាន​ប្រតិបត្តិ​ការណ៍​មួយ​ដឹក​​​នាំ​ដោយ​អភិបាល​រង និង​ព្រះរាជ​អាជ្ញា​រង​ខេត្ត ចុះ​ទៅ​ជួយ​ការ​ពារ​ការ​កាយ​ដី​ធ្វើ​ព្រំ​ របស់​ក្រុម​ហ៊ុន​មេម​ត់។ នៅ​ពេល​ដែល​ពួកគាត់​ ចុះ​ទៅ​ ក៏មាន​ប្រជា​ពលរ​ដ្ឋ ២០០ ទៅ ៣០០ នាក់​តវ៉ា​សុំ​ឲ្យ​ផ្អាក ហើយ​ក៏មាន​ការ​សម្រប​សម្រួល​រវាង​ព្រះអាជ្ញា​ អភិបាល​រង​​ខេត្ត​ និង​ប្រជា​ពលរដ្ឋ​ តែខាង​ប្រជា​ពល​រដ្ឋ​ លោក​មិន​ព្រម»។ លោកបន្ត​ថា ក្រោយ​មក​ប្រហែល​ម៉ោង ១១​ ថ្ងៃ​ត្រង់ ​ប្រជា​ពល​រដ្ឋ​​បាន​បិទ​ផ្លូវ​ប្រហែល ​២ ម៉ោង​ជាង​ ដូច្នេះ​ក្រុម​ប្រតិបត្តិ​ការណ៍​ព្យាយាម​សម្របសម្រួល​​ពល​រដ្ឋ​ប៉ុន្តែប្រ​ជា​ពល​រដ្ឋ​ មិន​ព្រម​។ «ហើយ​ចុង​ក្រោ​យ​ ពួក​គា​ត់ហាក់​ដូចមាន​សកម្ម​ភាព ​ដូច​ជា​មាន​កាំបិត ពូថៅ គ្រោង​នឹង​ធ្វើ​អំពើ​ហិង្សា​ នឹង​ដុត​គ្រឿង​ចក្រ​ ហើយ​ដើម្បី​ទប់​ស្កាត់​អំពើអស់​ហ្នឹង​ក៏មា​ន​ការផ្ទុះ​អាវុធ​ឡើង​លើ ​ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​»។ […]