2018-03-06t224814z_2092861831_rc1e56f95310_rtrmadp_3_usa-trump-cohn

ពន្ធ​ដែកថែប៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ត្រាំ លាឈប់ពីតំណែង

លោក Gary John ៥៧ឆ្នាំ ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនធនាគារវិនិយោគ Goldman Sachs ហើយ សព្វថ្ងៃ លោកគឺជាអ្នកដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក នៅ​ថ្ងៃអង្គារ ទី​៦មីនា លោក Gary John ជា​ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បាន​ប្រកាស​លាឈប់ពីតំណែង។ ការ​ចាកចេញ​នេះ គឺដោយសារតែលោក​មិនគាំទ្រនយោបាយសេដ្ឋកិច្ចជាតិនិយមរបស់ប្រធានាធិបតីអាមេរិក ពិសេស​គឺ​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ដែក​ថែប​និង​អាលុយមីញ៉ូម នាពេល​ថ្មីៗ​នេះ​។ លោក Gary John ធ្លាប់មាន​​ទំនាស់ទស្សនៈ​ជាមួយ​​ប្រធានាធិបតីអាមេរិក​ ដែល​លេច​សញ្ញាណ​ប្រេះ​ឆា​គ្នា។ គឺនៅ​​ក្រោយ​ពេល ដែល​​កើត​មាន​អំពើ​ហិង្សា​​អើសអើង​​ជាតិ​សាសន៍​ រវាង​ក្រុម​ពួក​ស្បែកស និង​​ស្បែក​ខ្មៅ នៅ​រដ្ឋ​ Virginia កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧។ ពេលនោះ​ លោក ត្រាំ បាន​ទម្លាក់កំហុស​និង​ការ​ទទួល​ខុសត្រូវ​ចំពោះបាតុករ​​ទាំងពីរ​ក្រុម។ លោក Gary John វិញ មិន​យល់ដូច្នេះទេ។ លោកគិត​ថា គ្រាន់តែអ្នក​​មាន​គំនិត​រើស​អើង​ជាតិ​សាសន៍គឺអ្នក​ជា​អ្នក​​ខុស​បាត់​ទៅហើយ មិន​ចាំបាច់​ទាល់តែ​បង្ក​អំពើ​ហិង្សា​ដាក់​គ្នា​នោះ។ ហើយ​លោក​​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ ចំណែក​អ្នក​ជិត​ដិត​នឹង​រូប​លោក ធ្លាប់​បាន​និយាយ​ថា លោក Gary John […]

4386B857-89BA-474A-BF24-417E80E33DC1-696x392

បាត់ខ្លួនជាង១ឆ្នាំទីបំផុតទើបដឹងថាស្លាប់ដោយសារឃាតករជាកូនប្រុសនិងប្រពន្ធ

ខេត្តបន្ទាយមានជ័យ ៖ ​មានរឿងឃាតកម្មមួយដែលបានកើតឡើងដោយមានការលាក់កំបាំង អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ រវាងកូនដែលបានច្រានឪពុកធ្លាក់ពីលើផ្ទះ បណ្តាលឲ្យបាក់.ក និង មុតកាំបិតចុងស្រួច ចំពោះស្លាប់ រួចហើយ កូនប្រុសបានដឹកយកសពឪពុកទៅបោះចោលដូចខ្មោចឆ្កែ ដែលមានចម្ងាយជិ៣០គ.មពីភូមិ ដែលស្ត្រីជាម្តាយ និងត្រូវជាប្រពន្ធជនរងគ្រោះក៏ជួយលាក់បាំងរឿងនេះដែរ ដោយមិនបានរាយការណ៍ប្រាប់អាជ្ញាធរ ឬ សមត្ថកិច្ចបានដឹងលឺនោះឡើយដោយបង្វែរថាជនរងគ្រោះ ទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ ប៉ុន្តែទោះជាការស្រាវជ្រាវករណីឃាតកម្មនេះ ប្រៀបដូចជាការរាវម្ជុលក្នុងបាតសមុទ្រនោះ តែទីបំផុតឈាមស្រែក ស្បែកហៅ កូនប្រុសជាឃាតក និងស្ត្រីជាប្រពន្ធជនរងគ្រោះបានលាតត្រដាងប្រាប់សមត្ថកិច្ច ក្រោយពីធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មបិទមុខនេះ។ ​នៅក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវក្នុងករណីនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងនោះ , លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលផែន ព្រហ្មទណ្ឌបានចាត់តាំងលោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ឱ្យដឹកនាំប្រតិ​បត្តិការ ដោយសហការជាមួយកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ដែលមានលោកវរសេនីយ៍ទោ មាស រិទ្ធី អធិការនគរ​​ បាលស្រុកព្រះនេត្រព្រះជាអ្នកដឹកនាំ ទើបឈានដល់ការបំបែកសំណុំរឿងឃាតកម្មនេះ។ ​បើយោតាមរបាយការណ៍បើកការស៊ើបអង្កេតរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានឈ្មោះ និប […]

fn-2018-03-06-19-37-26-0

ក្រសួង​មហាផ្ទៃ​ត្រៀម​ប្តឹង​លោក ​សម រង្ស៊ី ​ទៅ​កាន់​តុលាការ ​ពី​បទ​ក្បត់​ជាតិ​

រូបភាព​បែកធ្លាយ ​ដែល​សារព័ត៌មាន​ Fresh ​News ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី ​៦ ​មីនា ​ឆ្នាំ ​២០១៨​។​ ក្រសួង​មហាផ្ទៃ​​កំពុង​​ពិចារណា​​ចាត់​វិធានការ​​តាម​ផ្លូវ​​ច្បាប់ ​ចំពោះ​​លោក ​សម រង្ស៊ី ​អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ ​ថា​​បាន​​ចុះហត្ថលេខា​​កាត់​ខេត្ត​​ចំនួន​៤​ទៅ​​ឲ្យ​​វៀតណាម​​សេរី ​នៅ​ពេល​ដែល​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​​ឈ្នះ​ឆ្នោត​​ឈាន​ទៅ​​ដឹកនាំ​​ប្រទេស​។ ​ការ​ប្រកាស​​ប្តឹង​​លោក ​សម រង្ស៊ី ​នេះ​​ធ្វើ​ឡើង​​បន្ទាប់​ពី​​មាន​ការ​​ទម្លាយ​​ឯកសារ​​ចាស់​​កាល​​ពី​​​ឆ្នាំ​​២០១៣ ​ស្តីពី ​កិច្ច​ព្រមព្រៀង ​ទទួល​ស្គាល់​​សិទ្ធិ​​របស់​​ជន​ជាតិ​ភាគ​តិច​​ម៉ុង​តា​ញ៉ា (Degar) ​វៀតណាម​​រស់​​នៅ​​កម្ពុជា​។ ​សម្រាប់​​ក្រសួង​ម​ហាផ្ទៃ ​នោះ​​គឺ​ជា​​ទង្វើ​​ក្បត់​ជាតិ ​ដែល​​មិន​អាច​​អត់​ឱន​​ឲ្យ​​បាន​ទេ​។ ការប្រកាស​ប្តឹង​នេះ គឺធ្វើឡើង​បន្ទាប់ពី សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News បាន​ចុះផ្សាយ​ពី​ឯកសារ​បែកធ្លាយ​មួយ ជា​ឯកសារ​នៃ​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក កុក ស ប្រធាន​មូលនិធិ​ជនជាតិ​ម៉ុង​តា​ញ៉ា។ ជា​កិច្ចព្រមព្រៀង​ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃទី ១៤ មេសា ឆ្នាំ២០១៣ នៅឯ​ប្រទេស​ហ្វីលីពីន។ បើតាម​សារព័ត៌មាន​ក្នុងស្រុក ឯកសារ​នេះ ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្មោះ «Rithy Erng» ហើយ​ត្រូវបាន​ចុះផ្សាយ​ដោយ […]

28660592_1287912034641966_6292030582274973260_n

ជួយស៊ែរផង! នារីជនជាតិបារាំង មកលេងស្រុកខ្មែរត្រូវចោរឆក់អស់រលីងពីខ្លួន ពេលនេះសុំតែថវិកាដើម្បីត្រឡប់ទៅស្រុកកំណើតវិញ

ដោយសារតែភាពខ្វះខាត ការញៀនល្បែង ញៀនគ្រឿងញៀន ធ្វើអោយមនុស្សមួយចំនួននាំគ្នាប្រកបរទុច្ចរិតផ្សេងៗដូចជាលួច ឆក់ប្លន់។ ពួកគេគិតថាវាជាមុខរបរដែលងាយស្រួលនិងអាចរកប្រាក់បានច្រើនដោយមិនបាច់ហត់ តែគេមិនដឹងលួចគេបានវាគ្រាន់តែពេលគេទាន់គឺទ្រោមហើយ។ សកម្មភាពទាំងនេះនៅតែបន្តមានជាពិសេសទៅលើភ្ញៀវទេសចរបរទេស ជាក់ស្តែងនៅរាត្រីថ្ងៃទី០៦ ខែមីនា នេះយោងតាមហ្វេសប៊ុកផេកលោក Tan Kimsour បានឲ្យដឹងថា នារីជាជនជាតិបារាំងម្នាក់មានអាយុ២២ឆ្នាំ កំពុងដើរនៅតាមផ្លូវម្តុំភ្លើងស្តុបអូរឬស្សី ស្រាប់តែមានចោរឆក់យកកាបូបលុយអស់រលីងពីខ្លួន។ ដោយមានរឿងដូច្នេះលោកក៏នាំនារីជាជនជាតិបារាំងដែលរងគ្រោះនោះ ទៅដាក់ពាក្យបណ្តឹង ប៉ុន្តែក្តីសង្ឃឹមថានឹងយករបស់បានមកវិញគឺគ្មានទេ។ លោក Tan Kimsour ក៏អំពាវនាវដល់សប្បុរសជនសូមជួយចេញជាថវិកាដល់នារីរងគ្រោះដើម្បីមានសោហ៊ុយធ្វើដំណើរទៅប្រទេសបារាំងវិញ៕ ប្រភព៖ komsan