1234567890-1-4

នៅវ័យក្មេងសោះ តែស្រីស្អាត៥ដួងនេះ អាចរកប្រាក់បានច្រើន មួយខែៗ

ភ្នំពេញ៖ បច្ចុប្បន្នតារាថ្មីៗ នៅក្នុងសង្គមសិល្បៈ កំពុងតែមានការកើនឡើងជាច្រើនបន្តបន្ទាប់ ពិសេសគឺតារាសម្តែងតែម្តង។ ដោយនៅក្នុងនោះផងដែរ គេឃើញតារាថ្មីៗទាំងនេះ បានបង្កើននូវប្រជាប្រិយភាពរបស់ខ្លួនឱ្យកើនឡើងយ៉ាងខ្លាំង ត្រឹមតែរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ ជាក់ស្តែងនៅក្នុងវិស័យសិល្បៈ គេឃើញមានតារាស្រីវ័យក្មេងចំនួន ៥រូប ដែលកំពុងតែទទួលបាននូវការគាំទ្រខ្លាំងពីទស្សនិកជនទូទៅ ទៅលើសមត្ថភាពទេពកោសល្យសិល្បៈរបស់នាង បន្ថែមពីលើរូបសម្រស់ដ៏ស្រស់ស្អាតគួរជាទីចាប់ចិត្ត។ ដោយសារតែភាពស្រស់ស្អាត និងទេពកោសល្យសិល្បៈនេះហើយ ដែលបានធ្វើឱ្យនាងក៏អាចរកចំណូលបានយ៉ាងខ្ពស់ ពីវិស័យសិល្បៈកម្សាន្ត តាមរយៈការសម្តែងរឿង ការថតស្ពតពាណិជ្ជកម្ម និងការថតចម្រៀងកាយវិការជាដើមផ្សេងៗ ទាំងដែលនៅមានអាយុតិចៗសោះ មិនទាន់គ្រប់វ័យ ២០ ឆ្នាំស្រួលបួលផង។ តោះចង់ដឹងថាមានតារាស្រីល្បីៗវ័យក្មេងរូបណាខ្លះនោះ មកតាមដានជាមួយខ្មែរឡូតដូចខាងក្រោម៖ ១) តារាកំប្លែង និងតារាសម្តែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា៖ បានប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១០ មកម្ល៉េះក្នុងអាជីពជាតារាកំប្លែង។ ហើយបច្ចុប្បន្ននាងក៏កាន់តែមានវ័យធំពេញវ័យក្រមុំ និងមានសម្រស់ស្រស់ស្អាតថែមទៀត នាំឱ្យភាពល្បីល្បាញក៏កាន់តែខ្លាំង អាចរកចំណូលបានមិនតិចជាងពាន់ដុល្លារនោះទេ ក្នុងមួយខែៗ ព្រមជាមួយនឹងមុខរបររកស៊ីផ្ទាល់ខ្លួនរបស់នាងផងដែរ។ ២) តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា៖ មានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ដោយជាអ្នកចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស។ ហើយសព្វថ្ងៃនេះក៏មានការងារសិល្បៈហូរចូលច្រើនដូចទឹក មានទាំងការប្រគុំតន្រ្តីតាមខេត្ត និងការថតស្ពតពាណិជ្ជកម្មធំៗ ដោយអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ ហើយបើតាមប្រភពជិតស្និទ្ធ បានប្រាប់ថា មួយខែ […]