9dc027e5-0bca-4c48-bbc9-7f79a4e54857

អ្នក​វិភាគ៖ កម្ពុជា​មិន​មែន​ជា​ប្រទេស​របស់​បក្ស​កាន់​អំណាច​ផ្ដាច់មុខ

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​នឹង​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​បញ្ចៀស​កុំ​ឲ្យ​មាន​ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​ប្រទេស​កម្ពុជា។ គណបក្ស​ប្រឆាំង​ថា ការ​បដិសេធ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ជា​រឿង​ធម្មតា​ទេ ព្រោះ​របប​លោក ហ៊ុន សែន មិន​ទាន់​រង​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​នៅ​ឡើយ បើ​អន្តរជាតិ​ដាក់​សម្ពាធ​ខ្លាំង​ជាង​នេះ​នឹង​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ងាក​រក​ការ​ចរចា​រវាង​ខ្មែរ​នឹង​ខ្មែរ​ជាក់​ជា​មិនខាន។ គណបក្ស​កាន់​អំណាច​នៅ​តែ​អះអាង​ថា វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ត្រូវ​គណបក្ស​ប្រឆាំង​បំផ្លាញ​ចោល​អស់​ហើយ ដូច្នេះ​ការ​ជជែក​ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​នៅ​ពេល​នេះ​មិន​អាច​កើត​មាន​ជា​ដាច់​ខាត។ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​លោក​ថា ការ​ចរចា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ដោយ​លោក​ប្រៀបធៀប​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ខ្មោច​ដែល​ងាប់​ហើយ​មិន​អាច​រស់​ឡើ​វិញ​បាន​ទេ។ អ្នកនាំពាក្យ​កាន់​អំណាច​រូប​នេះ​ដែល​តែង​តែង​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ក្រុម​ឧទ្ទាម​នោះ​បន្ត​ទៀត​ថា ការ​ចង់​ឲ្យ​មាន​របស់​ជជែក​ដែល​​ហៅ​ថា ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​នោះ វា​គ្រាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ទណ្ឌិត និង​ពពួក​ឧទ្ទាម​ក្រៅ​ច្បាប់​ដើរ​ដល់​ទី​បញ្ចប់​ហើយ។ ​លោក សុខ ឥសា លើក​ឡើង​បែប​នេះ ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​ផ្សាយ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដោយ​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ដំណើរការ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​មួយ​ជាមួយ​នឹង​របប​លោក ហ៊ុន សែ […]

image (2)

សមាជិក​សភា​អូស្ត្រាលី​មិន​អត់​ឱន​សម្ដី​លោក ហ៊ុន សែន និង​មិន​ស្វាគមន៍​វត្តមាន​នាយករដ្ឋមន្ត្រី​ខ្មែរ

សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ប្រឆាំង លោក គ្រីស បាវ៉ិន (Chris Bowen) ថ្លែង​នៅ​ក្នុង​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ សមាជិកសភា​អូស្ត្រាលី ម្នាក់​ទៀត​ព្រមាន​ថា លោក​មិន​អត់ឱន​ឲ្យ​លោក ហ៊ុន សែន និង​មិន​ស្វាគមន៍​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី នៅ​ខែ​មីនា នេះ​ទេ។ លោក​អះអាង​ថា តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​នៅ​ក្នុង​រដ្ឋសភា​អូស្ត្រាលី នឹង​ក្រោក​តវ៉ា​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​លោក ហ៊ុន សែន។ សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ស្រមោល​ទទួល​បន្ទុក​ផ្នែក​រតនាគារ បញ្ជាក់​ជំហរ​របស់​លោក និង​តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​ថា ពួកគាត់​មិន​អាច​ទទួល​យក​បាន​នូវ​សម្ដី​ដ៏​ហិង្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ដាច់​ខាត។ លោក គ្រីស បាវ៉ិន (Chris Bowen) ថ្លែង​នៅ​ក្នុង​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នេះ​ថា ពួក​លោក​មិន​អត់​ឱន​ឲ្យ​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​មួយ​រូប​រួច​ខ្លួន​ពី​ការ​ប្រើប្រាស់​សម្ដី​បែប​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​អូស្ត្រាលី បែប​នេះ​នោះ​ទេ ហើយ​ប្រទេស​អូស្ត្រាលី មិន​ស្វាគមន៍​មេដឹកនាំ​បែប​នេះ​នោះ​ដែរ៖ «នៅ​ខែ​មីនា ប្រទេស​អូស្ត្រាលី នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អូស្ត្រាលី។ […]

image (1)

លោក ហ៊ុន សែន ថា​ការ​ដុត​​​ទីងមោង​ប្រឆាំង​រូប​លោកគ្មាន​​ប្រសិទ្ធភាព​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ឆ្លើយ​តប​ចំពោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​បាន​ដុត​ទីងមោង​រូប​លោក កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា ការ​ដុត​ទីងមោង​នោះ​មិន​មាន​ប្រសិទ្ធភាព​ទេ។ លោក​ចំអក​ថា ប្រសិនបើ​ចង់​ឲ្យ​លោក​ស្លាប់ អ្នក​រិះគន់​លោក​ត្រូវ​ដុត​រូប​នាគ​នៅ​ក្នុង​វត្ត​ទាំង​អស់ ព្រោះ​លោក​កើត​នៅ​ឆ្នាំ​រោង។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​ប្រៀប​ប្រដូច​ពលរដ្ឋ​ដែល​ដុត​ទីងមោង​រួប​លោក​ទៅ​នឹង​សត្វ​ឆ្កែ ហើយ​លោក​មិន​តប​វិញ​ទេ​នៅ​ពេល​ឆ្កែ​ខាំ​លោក​នោះ៖ «ប៉ុន្មាន​ថ្ងៃ​នេះ​សូម​ផ្ដាំ​ទៅ ដុត​រូប ហ៊ុន សែន របៀប​ហ្នឹង ដុត​អត់​ត្រូវ​សោះ ដុត​ខុស​ហើយ! បើ​ចង់​ដុត​រូប ហ៊ុន សែន ដើម្បី​អោយ ហ៊ុន សែន ស្លាប់ វិធី​តែ​មួយ​ទេ សូម​ប្រាប់ ដោយសារ ហ៊ុន សែន ឆ្នាំ​រោង អ៊ីចឹង​ត្រូវ​ដើរ​ដុត​រូប​នាគ​ទាំង​អស់​តាម​វត្តអារាម អា​ហ្នឹង​ងាប់ ហ៊ុន សែន ហើយ! បើ​ដុត​ត្រឹម​តែ​រូបថត​នេះ​អត់​ត្រូវ ហ៊ុន សែន ទេ។ ហ៊ុន សែន ប្រាកដប្រជា​គឺ​ឆ្នាំ​នាគ ហើយ​រូប​នាគ​ទៀតសោត ទាល់តែ​រូប​នាគ​ហ្នឹង​នៅ​ជាប់​នឹង​វត្ត​បាន​មាន​ប្រសិទ្ធភាព អា​ហ្នឹង​ជួយ​ប្រាប់…»។ ក៏ប៉ុន្តែ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី […]

image

អ្នក​ភូមិ​ថា​ព្រៃ​អភិរក្ស​ជាង​៣០០​ហិកតារ​ថ្មី​ទៀត​នៅ​រតនគិរី​ត្រូវ​ឈ្មួញ​ឈូស​ឆាយ​យក​ធ្វើ​កម្មសិទ្ធិ

ព្រៃ​សហគមន៍​កែងសាន់ ឋិត​ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ដែល​ត្រូវ​ឈ្មួញ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ។ ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី អះអាង​ថា ព្រៃ​សហគមន៍​ជាង ៣០០​ហិកតារ​ថ្មី​ទៀត ត្រូវ​ឈ្មួញ​ឈូស​ឆាយ​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី​លក់​ធ្វើ​ជា​សម្បត្តិ​ឯកជន។ សកម្មភាព​ឈូស​ឆាយ​នោះ បាន​រាលដាល​ដល់​ទឹក​អូរ​ធម្មជាតិ និង​ព្រៃ​ជំនឿ ដែល​ជា​កន្លែង​អ្នក​ភូមិ​ឃ្វាលគោ​ក្របី និង​ប្រមូល​អនុផល​ព្រៃឈើ​កំពុង​ប្រឈម​ការ​បាត់បង់​ទាំង​ស្រុង។ អ្នក​ភូមិ​កែងសាន់ បារម្ភ​ជា​ថ្មី​ទៀត​ពី​បទល្មើស​ព្រៃឈើ ដែល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កំពុង​រង​ការ​បំផ្លាញ​ច្រើន​ករណី​ ​ដូចជា​​ការ​កាប់​រាន​ព្រៃ​យក​ដី ការ​ទិញ​លក់​ឈើ​មូល​ក្នុង​ព្រៃ​ខុសច្បាប់ និង​ការ​លក់​ដូរ​ដី​សមូហភាព​សហគមន៍​ជាដើម។ អ្នក​ភូមិ​ថា ពលរដ្ឋ​ចេញ​មុខ​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ ដើម្បី​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង ហើយ​សហគមន៍​ខ្លះ​បាន​រង​ការ​គំរាមកំហែង។ ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ លោក ខាំ នីន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា អ្នក​ភូមិ​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង នៅ​គ្រា​ដែល​ប្រទះ​ឃើញ​ឈើ​មូល​ធំៗ ត្រូវ​ឈ្មួញ​បំផ្លាញ រួច​ដុត​កម្ទេច​ចោល​ឲ្យ​ក្លាយ​ជា​វាល​រាប់​រយ​ហិកតារ ដើម្បី​ធ្វើ​ចម្ការ និង​បំបាត់​ភស្តុតាង។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ត្រឹមតែ​មិន​ទប់ស្កាត់​ទេ បែរ​ជា​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ណា​ដែល​ឈឺ​ឆ្អាល​រឿង​បទល្មើស​ព្រៃ​ឈើ។ លោក​ថា បឹង និង​អូរ​ធម្មជាតិ​ដែល​ជា​ប្រភព​ត្រី​សាច់ និង​ជា​កន្លែង​អ្នក​ភូមិ​ឃ្វាលគោ​ក្របី ផ្តល់​ប្រយោជន៍​ច្រើន​ជំនាន់​មក​ហើយ […]