fn-2018-03-17-07-37-14-1

អាជ្ញាធរមីនស្នើឲ្យកាណាដា បន្តជួយដល់ការបោសសម្អាតមីន និងពិចារណាជួយ ដល់វិស័យពិការភាពដោយសារមីន នៅកម្ពុជា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតប្រទេសកាណាដា។ លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបាននឹងកំពុងជួយគាំទ្រដល់លើវិស័យសកម្មភាពមីននៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានជ្រាបជូនពីលទ្ធផល នៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ អនុប្រធានទី១ អាជ្ញាធរមីន ក៏បានស្នើសុំឲ្យប្រទេសកាណាដា បន្តជួយដល់ការបោសសម្អាតមីន និងជាពិសេសពិចារណាជួយ ដល់វិស័យពិការភាពដោយសារមីននៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមក ទន្ទឹមនេះលោកស្រី នឹងលើកយកនូវសំណើសុំរបស់កម្ពុជាជូនដល់រដ្ឋាភិបាលកាណាដា ដើម្បីពិចារណាជួយដល់វិស័យសកម្មភាពនាពេលអនាគតផងដែរ៕ ប្រភព៖ FN

gfgfd

ជួយស៊ែរបន្ទាន់ផង !!! តូបជាង៦០០នៅផ្សា ច្បារអំពៅ ត្រូវបាន អគ្គីភ័យ ឆេះបំផ្លាញ អស់គ្មានសល់ !

ភ្នំពេញ៖ តូបលក់ដូររបស់ អាជីវករនៅក្នុងផ្សាច្បារអំពៅ ចំនួន៦៤៦ តូប ក្នុងចំណោម ១៤៤៧ តូប ត្រូវបាន អគ្គីភ័យ ឆេះបំផ្លាញអស់គ្មានសល់តាំងពី យប់រហូទដល់ព្រឹក ថ្ងៃទី១៦ មីនា នេះ ប៉ុន្តែ ទំហំខូចខាត គិត ជាទឹកប្រាក់នៅមិនទាន់ដឹងនៅឡើយទេ ។នេះបើយោងតាម លោកគ្រី ហ៊ុចអនុប្រធានផ្សារ បញ្ជាក់ប្រាប់នៅប្រឹកថ្ងៃទី១៦នេះ។ លោកគ្រី ហ៊ុចអនុប្រធានផ្សារ ច្បារអំពៅបានប្រាបើគេហទំព័រក្នុងស្រុកនៅប្រឹកថ្ងៃទី១៦ មីនាននេះថា អគ្គីភ័យ ដែលឆាបឆេះ ផ្សារច្បារអំពៅ តាំងពីម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៥ មីនា រហូតមកទល់ ព្រឹកថ្ងៃទី១៦ មីនាតាម តួលេខបឋម មានតូបចំនួន៦៤៦ តូប ត្រូវបានឆេះបំផ្លាញដោយអគ្គីភ័យ ។លោកបញ្ចាក់ថា តូបនៅក្នុងផ្សា ច្បារអំពៅមាន តូបសរុបទាំងអស់ ចំនួន ១៤៤៧ តូប។ សូមរំលឹកថា កាលពីវេលាម៉ោង ប្រមាណជា ១១ និង៤០នាទីយប់ ថ្ងៃទី១៥ មីនា […]

image (1)

អ្នកវិភាគ​មើល​ឃើញ​ផ្ទុយ​ពី​របប​លោក ហ៊ុន សែន ដែល​ថា​ពលរដ្ឋ​ទទួល​យក​ការ​រម្លាយ​បក្ស​ប្រឆាំង

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ អ្នកវិភាគ មើល​ឃើញ​ផ្ទុយ​ពី​ការ​អះអាង​របស់​ក្រសួងការបរទេស ដែល​ថា​ពលរដ្ឋ​ខ្មែរ​យល់ និង ទទួល​យក​ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ ពួកគាត់​សង្កេត​ឃើញ​ថា សន្ទុះ​នៃ​ការ​មិន​ពេញចិត្ត ទៅលើ​ចំណាត់ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង មិន​ថមថយ​នោះ​ទេ គ្រាន់តែ​ប្រជាពលរដ្ឋ​រង​ការ​គាបសង្កត់ ទើប​ពួកគាត់​សុខចិត្ត​សម្ងំ​ស្ងៀម​សិន ប៉ុណ្ណោះ។ អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់ឃើញ​ថា ភាព​ស្ងៀមស្ងាត់​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ មិនមែន​មានន័យថា ពួកគាត់​យល់ និង​ទទួលយក​នូវ​ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ដែល​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សំឡេង​ប្រឆាំង​នោះ​ទេ។ ផ្ទុយទៅវិញ ការ​មិន​តបត​នៅ​ពេល​នេះ គឺ​ដោយសារតែ​ការ​គំរាម​កំហែង ពី​ចំណាត់​ការ​ក្តៅ មក​លើ​គណបក្ស​សង្គ្រោះជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល។ លោក​បណ្ឌិត មាស នី បន្ត​ថា វិធានការ​ក្តៅៗ​ជាច្រើន ដែល​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្មែរ […]

image

មេធាវី​​ដាក់​សំណើ​សុំ​ឱ្យ​លោក កឹម សុខា បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ក្រុម​មេធាវី​បាន​ដាក់​សំណើ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី។ អ្នកស្រី​មេធាវី ម៉េង សុភារី បាន​ឱ្យ​អាស៊ីសេរី​ថា កាលពី​សប្ដាហ៍​មុន ក្រុម​មេធាវី​បាន​ស្នើ​សុំ​ឱ្យ​លោក កឹម សុខា អាច​ទៅ​ព្យាបាល​ជំងឺ បើ​ទោះ​បី​ជា​តុលាការ​កំពូល​បាន​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក៏ដោយ។ អ្នកស្រី​សង្ឃឹម​ថា ព្រះរាជអាជ្ញា​ក្រុងភ្នំពេញ​នឹង​សម្រេច​អនុញ្ញាត​តាម​សំណើ​នេះ។ អ្នកស្រី ម៉េង សុភារី ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ការសម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា នេះ ហាក់បីដូចជា​ដាក់​ទណ្ឌកម្ម​បន្ថែម​មួយទៀត​ទៅ​លើ​រូបលោក ដោយហេតុថា បច្ចុប្បន្ន​នេះ​លោក​ពិបាក​រស់នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ជំងឺ​កំពុង​យាយី​លោក​យ៉ាង​ធ្ងន់ធ្ងរ។ «» លោក កឹម សុខា ត្រូវ​បាន​តុលាការ​កំពូល​បន្ត​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​០៩ ខែ​មីនា។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។ លោក​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង។ មក​ទល់​នឹង​ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា​នេះ មាន​រយៈពេល​ជាង​៦​ខែ​ហើយ ដែល​លោក​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង។ ក្រុម​មេធាវី​គ្រោង​នឹង​ប្ដឹង​សុំ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ប្រកាន់​លើ​រូបលោក​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ […]