60886a6b-45c0-45f6-bb61-caf34e91a686

អាជ្ញាធរ​ចាប់​បញ្ជូន​ជនបរទេស​ខុសច្បាប់​ជាង២​ពាន់​នាក់​ទៅ​ស្រុក​វិញ​ក្នុង​ឆ្នាំ​២០១៧

ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ដែល​ក្នុង​នោះ​មាន​ខ្មែរ​ក្រោម​ខ្លះ ត្រូវ​ប៉ូលិស​អន្តោប្រវេសន៍​ស្នាក់ការ​កណ្ដាល​នៃ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។ មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អះអាង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៧​នេះ មាន​ជនបរទេស​អន្តោប្រវេសន៍​សរុប​ជិត ៥​ម៉ឺន​គ្រួសារ (៤៦.៧៧៦ គ្រួសារ​) ស្មើនឹង​ជាង ១៧​ម៉ឺន ៦​ពាន់​នាក់ (១៧៦.៨១២​នាក់​) ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ជិត ៨​ម៉ឺន​នាក់ (៧៩.៧២៨ នាក់​) កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុងចំណោម​ជនបរទេស​ទាំងនោះ មាន​ជនបរទេស​អន្តោប្រវេសន៍​ចំនួន​ជាង ២​ម៉ឺន​គ្រួសារ (២០.២១៨ គ្រួសារ) ស្មើ​នឹង​ចំនួន​ជាង ៧​ម៉ឺន​នាក់ (៧៣.៣៩៧​នាក់​) ក្នុង​នោះ​មាន​ស្ត្រី​ជាង ៣​ម៉ឺន ៥​ពាន់​នាក់ (៣៥.៨៨៨​នាក់​) មាន ៥​សញ្ជាតិ កំពុង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី រួមមាន​ដូចជា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រកំណើត សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន​កម្ពុជា និង​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ​ជាដើម ដែល​ឯកសារ​ទាំងនេះ​នឹង​ត្រូវ​លុបចោល និង​ដកហូត។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ អាជ្ញាធរ​បាន​ឃាត់ខ្លួន និង​បណ្ដេញ​ចេញពី​កម្ពុជា ជនបរទេស​ខុសច្បាប់​សរុប​ចំនួន​ជាង ២​ពាន់ […]

e08c5611-c914-4bc5-bb7d-97eb94f79977

សង្គម​ស៊ីវិល​នឹង​ធ្វើ​កម្មវិធី​លើក​ស្ទួយ​សមភាព​យេនឌ័រ​ក្នុង​ទិវា​នារី​អន្តរជាតិ

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​ក្រោយ​បញ្ចប់​ពិធី​សម្ពោធ​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​ការ​រើសអើង​លើ​អ្នក​ប្ដូរ​ភេទ​ជា​ស្ត្រី នៅ​​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។ ក្រុម​អង្គការ​ដែល​ធ្វើការ​ផ្នែក​លើកស្ទួយ សមភាព​យេនឌ័រ គ្រោង​នឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​មួយ​ស្ដីពី “​សំឡេង​របស់​យើង​ដើម្បី​សមភាព​យេនឌ័រ” ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ។ កម្មវិធី​នេះ​គ្រោង​នឹង​ធ្វើ​នៅមុន​ថ្ងៃ​ទិវា​នារី​អន្ដរជាតិ ១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​៧ ខែមីនា ខាង​មុខ​នេះ។ អង្គការដែល​សហការ​អនុវត្ត​គម្រោង កម្មវិធី​ស្ដីពី “​សំឡេង​របស់​យើង​ដើម្បី​សមភាព​យេនឌ័រ​” នេះ​រួមមាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រី​ភេទ (NGO-CEDAW) និង​អង្គការ​ផ្សេងៗ​ទៀត។ គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ត្រី ក្មេង​ស្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន និង​បង្កើន​អោយ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សំណាក់​សហគមន៍​របស់​ខ្លួន៕ ប្រភព៖ RFA

2b82fd61-9175-4ab7-9dae-e6bdb93877fd

រដ្ឋាភិបាល​អាមេរិក​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ទៅ​របប​លោក ហ៊ុន សែន

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន ទាមទារ​ឲ្យ​ ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ជា​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន ដោយសារ​តែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ដំណំ​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន ត​ទៅ​ទៀត រួម​មាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាម​រយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ នៅ​ពេល​កន្លង​មក។ ការផ្ដាច់​ជំនួយ​ទៅ​ដល់​ផ្នែក​សំខាន់ៗ​ទាំង​អស់​នេះ ខាង​រដ្ឋាភិបាល​អាមេរិក បញ្ជាក់​ថា គឺ​មកពី​ស្ថាប័ន​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​ការ​សម្រេច​ផ្ដាច់​ជំនួយ​ដល់​របប​ក្រុង​ភ្នំពេញ ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ គឺ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដែល​គណបក្ស​កាន់​អំណាច​ប្រមូល​យក​អាសនៈ​ទាំង ៥៨ […]

image (5)

សម្ព័ន្ធ​សហជីព​កម្មករ​ថា​ក្រុមហ៊ុន​កាស៊ីណូ​មួយ​រើសអើង​សហជីព​និង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ចាត់​ទុក​​ការ​ព្យួរ និង​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការងារ​អ្នក​ដឹក​នាំ​សហជីព​កម្មករ​នៅ​កាស៊ីណូ ហ្គ្រែនដាយអឺម៉ន ស៊ីធី (Grand Diamond City) ថា ជា​ការ​រើសអើង​សហជីព និង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ។ លោក ប៉ាវ ស៊ីណា៖ «ពីព្រោះ​រឿង​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ខណៈ​ដែល​តំណាង​សហជីព​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ជុំវិញ​លក្ខខណ្ឌ​ការងារ ក៏​ដូច​ជា​សំណូមពរ​ផ្សេងៗ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ ខ្ញុំ​មើល​ឃើញ​ថា វា​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ក៏​ដូច​ជា​ការ​ផ្ដល់​ចែកចាយ​ព័ត៌មាន​ពី​កម្មករ​បុគ្គលិក និយោជិត ដែល​គាត់​ទទួល​រង​នូវ​ការ​រំលោភ​ជិះជាន់ ហើយ​ជា​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ ហើយ​ក្នុង​នោះ ខ្ញុំ​មើល​ឃើញ​ថា ខាង​មន្ទីរ​ការងារ​ត្រូវ​តែ​វិធានការ​រឿង​នេះ»។ ប្រសាសន៍​របស់​លោក ប៉ាវ ស៊ីណា គឺ​តប​នឹង​លិខិត​របស់​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែនដាយអឺម៉ន ស៊ីធី នៅ​ប៉ោយប៉ែត ចេញ​លិខិត​មួយ​ទៀត នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ដែល​ស្នើសុំ​ទៅ​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បញ្ឈប់​ការងារ​លោក អ៊ុំ ឆាយ៉ា ជា​អ្នក​ដឹក​នាំ​សហជីព​កម្មករ​នៅ​ក្នុង​កាស៊ីណូ​នេះ។ បញ្ហា​ព្យួរ​ការងារ​នេះ​កើត​ឡើង​បន្ទាប់​ពី​បុគ្គលិក​ត្រួត​ពិនិត្យ​តុ​ល្បែង ហ្គ្រែនដាយអឺម៉ន ស៊ីធី […]