fn-2018-01-31-14-49-14-0

កម្មកររោងចក្រកាត់ដេរ សេឌូណូ នៅស្រុកបាទី កើនឡើងជិត៩០នាក់ បានដួលសន្លប់ សង្ស័យពុលថ្នាំបាញ់ស្រូវ, ថ្ងៃនេះអភិបាលខេត្តតាកែវ ​យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូន

(តាកែវ)៖ កម្មករ-កម្មការិនីចំនួន៨៩នាក់ ដែលបម្រើការងារនៅរោងចក្រ សេឌូណូ​ ខេមបូ​ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានកើនឡើង នៃការដួលសន្លប់ជាបន្តបន្ទា​ប់ នៅរសៀល និងល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ សង្ស័យអាចបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។ បន្ទាប់ពីបានចូលរួមប្រាព្វពិធីបុណ្យមាឃបូជានៅវត្តទូលសំបូរ ក្នុងឃុំអង្គបូរី ស្រុកអង្គបូរី នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០១៨រួចមក លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានចុះមកកាន់មន្ទីរពេទ្យបង្អែកស្រុកបាទី ដើម្បីសួរសុខទុក្ខ និងបាននាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូនបងប្អូនកម្មករ កម្មាការីនីប្រមាណជាង៨០នាក់ ដែលបម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបានដួលសន្លប់ជាបន្តបន្ទាប់កាលពីល្ងាចម្សិល បណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋនៅក្បែរនោះ។ នៅក្នុងឱកាសចុះសួរសុខទុក្ខដល់បងប្អូនកម្មករ-កម្មការរីនី លោក ឡាយ វណ្ណៈ […]

fn-2018-01-31-14-59-51-0

ប្រាសាទ «នាគរាជតេជោមរកត» នៅខេត្តសៀមរាប ដែលជាទីសក្ការៈ សម្រាប់គោរពសុំ សេចក្តីចំរុងចម្រើន ត្រជាក់ត្រជុំ ដល់ប្រជាពលរដ្ឋ ត្រូវបានដាក់សម្ពោធជាផ្លូវការ!

(សៀមរាប)៖ ប្រាសាទ «នាគរាជតេជោមរកត» សម្រាប់តម្កល់ព្រះបិតានាគ (ស្តេចនាគ) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីសក្ការៈសម្រាប់គោរពសុំ សេចក្តីចំរុងចម្រើន ត្រជាក់ត្រជុំ ដល់ប្រជាពលរដ្ឋនោះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ។ ពិធីខាងលើនេះ បានរៀបចំធ្វើឡើងក្រោម អធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោកស្រី ហ៊ុន សេងនី ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ឧកញ៉ា សប្បុរសជន ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ លោកយាយ-លោកតា លោកពូ-អ្នកមីង លោកគ្រូ-អ្នកគ្រូ ក្មួយៗ កាយរិទ្ធ កាកបាទក្រហមកម្ពុជា សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ […]

fn-2018-01-31-13-37-42-0

ព័ត៌មានលម្អិត៖ វាំងននខ្មៅនៅពីក្រោយការបាញ់ប្រហារសម្លាប់មន្ដ្រីអាវុធហត្ថ, មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS សរុបចំនួន៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជិតព្រំដែនកម្ពុជា-វៀតណាម

(មណ្ឌលគិរី)៖ ការបាញ់ប្រហារមួយបានកើតឡើងមិនតិចជាង១០គ្រាប់ នៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Worldlife Conservation Society (WCS)។ ការបាញ់ប្រហារនេះពិតជាព្រឹត្រិ្ដការណ៍មួយ ដែលធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល​ ក៏ដូចជា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនានាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបញ្ជាឲ្យសមត្ថកិច្ចជំនាញនៅតាមអង្គភាពនានា រួមសហការគ្នាបើកប្រតិបត្តិការចុះទៅស្រាវជ្រាវជាបន្ទាន់ផងដែរ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។ ហេតុការណ៍នេះបានកើតឡើងចន្លះពីម៉ោង៤ ទៅម៉ោង៥ ប៉ុន្ដែការភ្ញាក់ផ្អើលនិងចេញផ្សាយព័ត៌មាននៅវេលាម៉ោងជិត៧យប់ម្សិលមិញ ក៏ព្រោះតែតំបន់កើតហេតុនោះ​នៅក្នុងព្រៃ ពោលនៅចំងាយមិនដល់កន្លះគីឡូផង នៃព្រំដែនកម្ពុជា-វៀតណាម។ ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋនានាពិតជាចង់ដឹង ពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានការបាញ់ប្រហារនេះយ៉ាងខ្លាំងមែនទែន ថាតើផ្ដើមចេញពីសមត្ថកិច្ចខាងណាឲ្យពិតប្រាកដ ហើយមូលហេតុចម្បងដែលម្នាក់ៗដាក់ការសង្ស័យជារួមនោះគឺពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើជាក់ជាមិនខានឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ គណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ បានធ្វើដំណើរចុះទៅកាន់ទីកន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវរកមូលហេតុ និងជនដែលពាក់ព័ន្ធនៃការផ្ទុះអាវុធ […]

image (2)

“សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​កំពុងដើរ​ថយ​ក្រោយ”

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (Committee to Project Journalists, CPJ) ដែល​មាន​មូលដ្ឋាន​នៅ​បុរី​ញូវយ៉ក (New York) សហរដ្ឋអាមេរិក លើក​ឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី កំពុង​តែ​ដើរ​ថយ​ក្រោយ និង​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​មាន​ករណី​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​កាសែត និង​បិទ​អង្គភាព​សារព័ត៌មាន កើត​មាន​ឡើង​ជា​បន្តបន្ទាប់ រាប់​ចាប់​តាំង​ពី​នៅ​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា ឬ​ភូមា វៀតណាម រហូត​ដល់​ប្រទេស​ហ្វីលីពីន។ មន្ត្រី​សម្របសម្រួល​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី នៃ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (CPJ) លោក ស្ទីវិន បាត្លឺ (Steven Butler) ថ្លែង​ប្រាប់​បណ្ដាញ​ទូរទស្សន៍​ខ្សែកាប​អាមេរិក ស៊ី.អិន.អិន (CNN) នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​កំពុង​តែ​ដើរ​ថយ​ក្រោយ​គួរ​ឲ្យ​កត់សម្គាល់។ លោក​កត់សម្គាល់​ថា ការណ៍​នេះ​គឺ​ជា​និន្នាការ​ដ៏​គួរ​ឲ្យ​តក់​ស្លុត​សម្រាប់​វិស័យ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំង​នោះ។ លោក Steven Butler៖ «បាទ! ប្រាកដ​ណាស់! ប្រសិនបើ​យើង​មើល​នៅ​ទូទាំង​តំបន់​នេះ ខ្ញុំ​គិត​ថា សេរីភាព​សារព័ត៌មាន​កំពុង​តែ​ដើរ​ថយ​ក្រោយ ស្ទើរ​តែ​នៅ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​តំបន់​អាស៊ី​នេះ។ […]